កិច្ចប្រជុំកំពូលអាស៊ានក្រៅផ្លូវការ ត្រូវបានលើកយករបៀបវារ:សំខាន់ៗចំនួន៣ ចំពោះមុខ

សង្គម​និង​សេដ្ឋកិច្ច

​កិច្ចប្រជុំកំពូលអាស៊ានក្រៅផ្លូវការ ចាប់ផ្តើមនៅរសៀលថ្ងៃទី២៤មេសា ឆ្នាំ ២០២១នេះ នាទីស្នាក់ការថ្មី នៃលេខាធិការអាស៊ាន ក្នុងទីក្រុងហ្សាការតា ប្រទេសឥណ្ឌូនេស៊ី។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សូមចុច Subscribe Telegram oknha_news ដើម្បីទទួលបានព័ត៌មានគ្រប់​សកម្មភាព​ឧកញ៉ា​ អាជីវកម្ម ចែក​រំលែក ជោគជ័យ

ប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាល នៃប្រទេសអាស៊ាន បានអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ានក្រៅផ្លូវការ នៅទីក្រុងហ្សា ការតា សាធារណរដ្ឋឥណ្ឌូនេស៊ី ក្រោមគំនិតផ្តួចផ្តើមរបស់ លោក យូកូ វីដូដូ ប្រធានាធិបតី នៃ សាធា​រណ​រដ្ឋឥណ្ឌូនេស៊ី និងព្រះចៅស៊ុលតង់ ហាជី ហាសសាណាល់ បុលគីយ៉ាស់ មុយអ៊ីហ្សាឌីន វ៉ាឌូឡាហ៍ នៃ​ប្រទេសប្រុយណេ ក្នុងនាមជាប្រធានអាស៊ាន។ សម្រាប់កិច្ចប្រជុំកំពូលពិសេសក្រៅផ្លូវការនេះ ប្រ​ទេស​មីយ៉ាន់ម៉ា ត្រូវបានអញ្ជើញចូលរួមដោយ លោកឧត្តមសេនីយ៍ មីន អោង ហ្លេង ប្រមុខ​យោ​ធា​មីយ៉ាន់ម៉ា។

របៀបវារ:សំខាន់ៗចំនួន៣ រួម​មានទី១ ការកសាងសហគមន៍អាស៊ាន ទី​២​ ទំនាក់​ទំនង​ខាងក្រៅ និងទី៣ ការផ្លាស់ប្តូរយោបល់​លើ​បញ្ហាតំបន់ និងអន្តរជាតិ បានប្រារព្វ​ធ្វើ​ឡើង​នៅក្នុង​កិច្ចប្រជុំកំពូលអាស៊ានពិសេសក្រៅផ្លូវការ នា​ទីស្នាក់​ការ​ថ្មី នៃលេខាធិការអាស៊ាន ក្នុង​ទីក្រុង​ហ្សាការ​តា សាធារណរដ្ឋឥណ្ឌូនេស៊ី រសៀលថ្ងៃទី២៤​មេសានេះ។

នៅក្នុងកិច្ចប្រជុំកំពូលពិសេស ដែលធ្វើ​ឡើង​ជាលើកដំបូង ចាប់តាំងពីការផ្ទុះឡើង​នូវ​ជំងឺកូវីដ១៩ ជាសកល បណ្តាមេដឹកនាំអាស៊ាន បាន​ពិភាក្សាគ្នាយ៉ាផុសផុល ទៅលើបញ្ហាតំបន់ និង​អន្តរជាតិ ដែលជាក្តីបារម្ភរួមជាពិសេសការវិវត្តថ្មីៗ ននៅក្នុងប្រទេសមីយ៉ាន់ម៉ា៕

រូបភាព: អគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា