សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា អំពាវនាវឲ្យមានការប្រុងប្រយ័ត្នខ្ពស់ចំពោះការបង់ប្រាក់នានា ខណៈមានជនឆបោក

សង្គម​និង​សេដ្ឋកិច្ច

ករណីឆបោកអតិថិជនតាមប្រព័ន្ធទូរសព្ទ ក្នុងពេលដែលកម្ពុជាកំពុងប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ថ្ងៃនេះសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា សូមជូនដំណឹងដល់សាធារណជន និងអតិថិជនឲ្យមានការប្រុងប្រយ័ត្នខ្ពស់ចំពោះការបង់ប្រាក់នានា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សូមចុច Subscribe Telegram oknha_news ដើម្បីទទួលបានព័ត៌មានគ្រប់​សកម្មភាព​ឧកញ៉ា​ អាជីវកម្ម ចែក​រំលែក ជោគជ័យ

PHOTOS: finch news

បើតាមសេចក្តីជូនដំណឹងរបស់សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា នៅថ្ងៃទី២៧ ខែមេសានេះ បានឲ្យដឹងថា ក្នុងរយៈពេលថ្មីៗនេះ មានជនខិលខូចមួយចំនួនបានទូរសព្ទទៅកាន់អតិថិជនរបស់គ្រឹះស្ថានហិរញ្ញវត្ថុ ដោយតម្រូវឲ្យអតិថិជនធ្វើការបង់ប្រាក់តាមប្រព័ន្ធផ្ទេរប្រាក់នានា ដើម្បីទទួលបានការបញ្ចុះអត្រាការប្រាក់ ការផ្អាកបង់សងមួយរយៈពេល ការរៀបចំឥណទានឡើងវិញ ឬការផ្តល់ជូនផ្សេងៗទៀត។

សេចក្តីជូនដំណឹងខាងលើបានបញ្ជាក់ថា ដើម្បីចៀសវាងការចាញ់បោកជនខិលខូចទាំងនោះ សមាគមសូមលើកទឹកចិត្តដល់អតិថិជន និងសាធារណជនធ្វើការបង់ប្រាក់ តាមរយៈលេខទូរសព្ទរបស់មន្ត្រីឥណទាន ដែលមានភ្ជាប់ជូនលើតារាងបង់ប្រាក់ ឬតាមរយៈការិយាល័យគ្រឹះស្ថានដែលនៅជិតលោកអ្នកបំផុត។

សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា សូមអំពាវនាវឲ្យអតិថិជន និងសាធារណៈជន ធ្វើការទូទាត់សងប្រាក់កម្ចី តាមរយៈប្រព័ន្ធធនាគារចល័ត (Mobile Banking) ឬតាមរយៈមាស៊ីនដាក់ប្រាក់ដោយស្វ័យប្រវត្តិរបស់គ្រឹះស្ថានហិរញ្ញវត្ថុដើម្បីធានាបាននូវសុវត្ថិភាពខ្ពស់ផងដែរ។ ក្នុងករណីសង្ស័យ សូមទូរសព្ទជាបន្ទាន់ទៅកាន់គ្រឹះស្ថានដើម្បីធ្វើការផ្ទៀតផ្ទាត់ មុននឹងធ្វើការផ្ទេរប្រាក់ទៅកាន់ជនណាម្នាក់ដែលអះអាងថាខ្លួនជាបុគ្គលិកគ្រឹះស្ថានហិរញ្ញវត្ថុ ដែលលោកអ្នកបានខ្ចីប្រាក់៕

សូមចុចអានអត្ថបទខាងក្រោម៖