សម្ដេចតេជោ ហ៊ុន សែន នាំយកទេយ្យវត្ថុប្រគេនដល់អារាមចំនួន១៥០វត្ត ក្នុងរាជធានីភ្នំពេញ

សង្គម​និង​សេដ្ឋកិច្ច

កាលពីថ្ងៃទី ២៦ ខែ មេសា ឆ្នាំ២០២១ លោក ជិន ប៊ុនធឿន និងក្រុមការងារជាតំណាងដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែន បាននាំយកទេយ្យវត្ថុរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត ដែលមានអង្ករ និងជាគ្រឿងឧបភោគ បរិភោគ ជាច្រើនមុខទៅប្រគេនវត្តចំនួន ០៨ទៀតគម្រប់ ១៥០វត្តទូទាំងរាជធានីភ្នំពេញ ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ទេយ្យវត្ថុរបស់សម្តេច និងសម្តេចកិត្តិ ដែលប្រគេន ចំនួន ៨វត្ត រួមមាន៖ ១-ឧណ្ណាឡោម(សម្តេចអគ្គទេព វង្ស) ២-វត្តបុទុម មានសម្តេច ២ព្រះអង្គ(សម្តេច នន្ទ ង៉ែត និងសម្តេច បូ គ្រី)៣-ចំពុះក្អែក (សម្តេច អំ លឹមហេង)៤-វត្តប្រាសាទ(ព្រះអង្គ សោម ស៊ីម)៥-វត្តសំរោងអណ្តែត(សម្តេច រ័ត្ន សារឿន)៦-វត្តលង្កា(សម្តេច សៅ ច័ន្ទថុល) ៧-វត្តមុនីប្រសិទ្ធិវង្ស(សម្តេច មួង រ៉ា)៨-វត្តច័ន្ទបុរីវង្ស(សម្តេច ណយ ច្រឹក)។

សម្រាប់ទេយ្យវត្ថុក្នុងវត្តនីមួយៗទទួលបាន មានដូចជា៖ ១-អង្ករចំនួន ០១តោន២-ត្រីខចំនួន២កេសមាន ២០យួរ (ក្នុង១យួរ មាន១០កំប៉ុង)ស្មើ ២០០ កំប៉ុង៣-មីចំនួន ២០កេសតូច៤- ទឹកផ្លែឈើគ្រប់មុខចំនួន ១០កេស (ក្នុង ១ កេសមាន២៤កំប៉ុង)៥-ទឹកដោះគោខាប់ចំនួន ០២កេសធំ (ស្មើ ៩៦កំប៉ុង) ៦-កាហ្វេចំនួន ០៥កញ្ចប់ធំ (ក្នុង១កញ្ចប់ធំមាន ៥០កញ្ចប់តូច)៧-តែចំនួន ០២គីឡូក្រាម៨-ស្ករសចំនួន ០១បេ(មាន ២៥ គីឡូក្រាម) ៩-អំបិលចំនួន ០១បេ(មាន១០គីឡូក្រាម)១០-ទឹកត្រីចំនួន ០៥យួរ(ក្នុង ០១យួរមាន ០៦ ដប)១១-ទឹកស៊ីអ៊ីវចំនួន ០៥យួរ (ក្នុង ០១យួរមាន ០៦ ដប)១២-ប៊ីចេងចំនួន ០១បេ(មាន២៥គីឡូក្រាម)៕

ប្រភព និងរូបភាព៖ ទទក