រោងចក្រ ២០៦ កន្លែងទូទាំងប្រទេស​មាន​កម្មករ​កម្មការិនី​ឆ្លង​កូវីដ ១៩

សង្គម​និង​សេដ្ឋកិច្ច

លោក ហេង សួរ អ្នក​នាំពាក្យ​ក្រសួង​ការងារ​បាន​ថ្លែង​នៅក្នុង​សន្និសីទ​នៅព្រឹកនេះ​ថា មាន​រោងចក្រ ២០៦ កន្លែង​ទូទាំងប្រទេស​រកឃើញ​មានកម្មករ​កម្មការិនី​ឆ្លងកូវីដ ១៩។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សូមចុច Subscribe Telegram oknha_news ដើម្បីទទួលបានព័ត៌មានគ្រប់​សកម្មភាព​ឧកញ៉ា​ អាជីវកម្ម ចែក​រំលែក ជោគជ័យ

ក្នុង​ចំណោម​រោងចក្រ​ទាំង ២០៦ កន្លែង នៅក្នុង​រាជធានី​ភ្នំពេញ​មាន​រហូត ១៣៤ រោងចក្រ ខណៈ​កម្មករកម្មការិនី​​ចំនួន ១៦៣៧ នាក់ ឆ្លង​កូវីដ១៩។

បើ​យោង​តាម​របាយការណ៍​របស់ក្រសួង​ការងារ ក្នុង​អំឡុង​ពេល​បិទ​ខ្ទប់​រាជធានី​ភ្នំពេញ និង​ក្រុង​តាខ្មៅ មាន​កម្មករ​រោងចក្រ​ប្រមាណ ៤០ ម៉ឺន​នាក់ មិន​អាច​ចេញ​ទៅ​ធ្វើ​ការ​បាន​។ ក្រៅ​ពី​នោះ​ក៏​មាន​កម្មករ​និយោជិត​ជាង​ ១ លាន ២ សែន​នាក់​​​រង​ផល​ប៉ះពាល់៕