ជីបម៉ុង បង្កើត​​​ក្រុមហ៊ុនថ្មី​មួយ​​ ​​គ្រប់គ្រង​ទីលានវាយកូនហ្គោលកម្រិត​ក្នុងតំបន់អាស៊ីអាគ្នេយ៍

សង្គម​និង​សេដ្ឋកិច្ច

ជីប ម៉ុង បានបង្កើតពាណិជ្ជកម្មក្រុមហ៊ុន​ថ្មីមួយ​ទៀតមានឈ្មោះ​ថា​ «ហ្គ្រេន រ៉ូយ៉ាល់ ហ្គហ្វ អែន រីហ្សត» ដើម្បីគ្រប់គ្រងប្រតិបត្តិការទីលានវាយកូនហ្គោល ហ្គ្រេន ភ្នំពេញ និង រ៉ួយ៉ាល់ ភ្នំពេញ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ដោយ​ទស្សនវិស័យចង់ឲ្យទីលានវាយកូនហ្គោលទាំងពីរ ក្លាយជាទីលានវាយកូនហ្គោលឈានមុខគេក្នុងតំបន់អាស៊ីអាគ្នេយ៍ ដោយផ្តោតសំខាន់លើការផ្តល់ជូនសេវាកម្មដ៏ល្អឥតខ្ចោះ ភោជនីយដ្ឋាន សម្ភារៈបរិក្ខាទំនើប សម្បូរបែប និងការយកចិត្តទុកដាក់ខ្ពស់លើអតិថិជន។

ក្រោមការគ្រប់គ្រងប្រតិបត្តិការណ៍របស់ក្រុមហ៊ុន ហ្គ្រេន រ៉ូយ៉ាល់ ហ្គហ្វ អែន រីហ្សត ទីលានវាយកូនហ្គោលទាំងពីរ មានការកែប្រែមុខមាត់ថ្មីដូចជា មានរថយន្តវាយកូនហ្គោលអគ្គិសនីថ្មីៗ គ្រឿងយន្តថែទាំទីលានទំនើបៗ ការពង្រីកសេវាកម្មម្ហូបអាហារ និងភេសជ្ជៈ ដើម្បីផ្តល់សេវាកម្មដ៏ល្អឥតខ្ចោះជូនអតិថិជន៕

ក្លឹបវាយកូនហ្គោល ហ្រ្គេន ភ្នំពេញ ត្រូវបាន​ក្រុមហ៊ុន​ ជីបម៉ុង ដាក់ទុនវិនិយោគប្រមាណ​១​លានដុល្លារបន្ថែមទៀត ដើម្បីកែលម្អក្លឹបហៅស៍ថ្មី និងនាំយករថយន្តអគ្គិសនីចំនួន១០០គ្រឿង និងសម្ភារថែទាំងទំនើបៗ និងបន្ថែមសេវាកម្មម្ហូបអាហារ និងភេសជ្ជៈ ដើម្បីផ្តល់ជូនបទពិសោធន៍វាយកូនហ្គោលដ៏ល្អឥតខ្ចោះ។

ចំណែក​ក្លឹបវាយកូនហ្គោល រ៉ូយ៉ាល់ ភ្នំពេញ ជាទីលានវាយកូនហ្គោលស្តង់ដារអន្តរជាតិ ១៨ឡូដូចគ្នានឹងហ្គ្រេន ភ្នំពេញ ដែរ និងមានដើមឈើធំជារនាំង លាតសន្ធឹងលើផ្ទៃដី ១៩០ហិកតា នៅតាមបណ្ដោយមហាវិថីឈ្នះឈ្នះ ឬផ្លូវទំនប់កប់ស្រូវ ដែលជាទីលានផ្តល់ជូនបទពិសោធណ៍លេងដ៏ល្អឥតខ្ចោះ និងផ្សារភ្ជាប់នឹងធម្មជាតិដ៏ស្រស់ត្រកាល ប្រកបដោយភាពស្ងប់ស្ងាត់ និងទីធ្លាធំទូលាយ។ក្លឹបវាយកូនហ្គោល រ៉ូយ៉ាល់ភ្នំពេញ នាំយករថយន្តអគ្គិសនីចំនួន៦០គ្រឿង សម្ភារៈថែទាំងទំនើបៗ និងកំពុងកែលម្អក្លឹបហៅស៍ និងបន្ថែមសេវាកម្មម្ហូបអាហារ និងភេសជ្ជៈ ដើម្បីផ្តល់ជូនបទពិសោធន៍វាយកូនហ្គោលប្រកបដោយភាពសប្បាយរីករាយ៕