អេមណាស់ ខ្មែរ​ជិត​មាន​រោងចក្រ​ដំឡើង​កង់អាគុយ ខ្លួន​ឯង​មិន​បាច់នាំ​ចូលពីក្រៅប្រទេស

សង្គម​និង​សេដ្ឋកិច្ច

គណៈកម្មាធិការតំបន់សេដ្ឋកិច្ចពិសេសកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ទើប​តែ​ចេញ​វិញ្ញាបនបត្រចុះបញ្ជីជាស្ថាពរ ជូនដល់ក្រុមហ៊ុន WAN DA WEI YE INTERNATIONAL CO., LTD. លើគម្រោងបង្កើតរោងចក្រដំឡើងទោចក្រយាន ទោចក្រយានអគ្គិសនី (កង់អាគុយ) និងគ្រឿងបង្គុំគ្រប់ប្រភេទ នៅក្នុងតំបន់សេដ្ឋកិច្ចពិសេសតាយសេងនៅ​ក្រុងបាវិត ខេត្តស្វាយរៀង។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

រោងចក្រ​នេះ​ ​មានទុនវិនិយោគប្រមាណ ១,៧លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៣៥០កន្លែង។

កម្ពុជា​ជា​មជ្ឍមណ្ឌល​ផលិតកង់​នាំ​ចេញទៅលក់​​ក្រៅ​ប្រទេសដ៏ធំបំផុត​របស់​ពិភពលោក។ កម្ពុជា​ជាប់ចំណាត់​ថ្នាក់លេខ១ ក្នុងតំបន់​អាស៊ាន និង​ចំណាក់​ថ្នាក់លេខ៥ នៅក្នុងពិភពលោក ក្នុងចំណោម​ប្រទេស​នាំចេញ​កង់ច្រើន​ជាងគេ៕