កម្ពុជាបន្តរកឃើញអ្នកឆ្លងកូវីដ១៩ថ្មីចំនួន ៣៨៨នាក់ ខណៈអ្នកស្លាប់៣នាក់ កើនឡើងដល់ ៩៦នាក់

សង្គម​និង​សេដ្ឋកិច្ច

ក្រសួងសុខាភិបាល ប្រកាសនៅព្រឹកថ្ងៃទី១ឧសភានេះ រកឃើញអ្នកឆ្លងកូវីដ១៩ថ្មីចំនួន ៣៨៨នាក់ទៀត និងមានអ្នកជាសះស្បើយចំនួន ៤៨នាក់ ខណៈអ្នកស្លាប់ចំនួន ៣នាក់នោះរួមមាន បុរសឣាយុ ៦១ឆ្នាំ ស្រ្តីឣាយុ ៦៧ឆ្នាំ និងស្រ្តីឣាយុ ៧៦ឆ្នាំ ដោយសារជំងឺកូវីដ-១៩។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សូមចុច Subscribe Telegram oknha_news ដើម្បីទទួលបានព័ត៌មានគ្រប់​សកម្មភាព​ឧកញ៉ា​ អាជីវកម្ម ចែក​រំលែក ជោគជ័យ

រូបភាពក្រុមគ្រូពេទ្យ TYDA

ក្នុងចំនួនអ្នកឆ្លងថ្មីរកឃើញនៅរាជធានីភ្នំពេញ ៣៣១ បន្ទាយមានជ័យ ៣៥ ព្រៃវែង ៨ កណ្ដាល ៤ កំពង់ស្ពឺ ៣ តាកែវ ២ កំពង់ចាម ២ សៀមរាប ១ ស្វាយរៀង ១។ 

គិតត្រឹមព្រឹក ថ្ងៃទី១ ខែឧសភា ឆ្នាំ២០២១នេះកម្ពុជាមានអ្នកឆ្លងសរុបចំនួន ១៣៧៩០ នាក់ អ្នកជាសះស្បើយ ៥២០០ នាក់ អ្នកកំពុងព្យាបាល ៨៤៨៧ នាក់ និងអ្នកស្លាប់កើនឡើងដល់៩៦ នាក់៕

May be an image of text
May be an image of text