មកស្គាល់ម្ចាស់បុរី ថៃ ឈុនគ្រី ដែលទទួលបានជោគជ័យ និងបន្តគម្រោងឥតឈប់ឈរក្នុងវិស័យសាងសង់

ជុំវិញ​ឧកញ៉ា

លោកអ្នកនាងប្រហែលជាធ្លាប់បានស្គាល់រួចមកហើយថា បុរី ថៃ ឈុនគ្រី គឺជាក្រុមហ៊ុនដែលអភិវឌ្ឍលំនៅដ្ឋាននៅក្នុងទីក្រុងភ្នំពេញជាមួយនឹងបទពិសោធន៍ក្នុងការអភិវឌ្ឍន៍បុរី ជាច្រើនប្រកបដោយបទដ្ឋាននិងគុណភាពខ្ពស់នៅក្នុងទីផ្សារ។ បុរីល្បីឈ្មោះមួយនេះតែងតែជ្រើសរើសយកតំបន់វិនិយោគដែលមានសក្តានុពលខ្លាំង ស្ថិតនៅទីប្រជុំជនសំបូរទៅដោយក្រុមហ៊ុន រោងចក្រ សហគ្រាស ផ្សារទំនើប និងមជ្ឈមណ្ឌលពាណិជ្ជកម្មជាដើម។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សូមចុច Subscribe Telegram oknha_news ដើម្បីទទួលបានព័ត៌មានគ្រប់​សកម្មភាព​ឧកញ៉ា​ អាជីវកម្ម ចែក​រំលែក ជោគជ័យ

រូបភាព បុរី ថៃ ឈុនគ្រី

ឧកញ៉ា ថៃ ឈុនគ្រី អគ្គនាយកក្រុមហ៊ុន បុរី ថៃ ឈុនគ្រី អាហរ័ណ នីហរណ ត្រូវបានគេចាត់ថាជាអ្នកជំនួញដែលមានចិត្តមុត គិតល្អិតល្អន់ និងមានចក្ខុវិស័យវែងឆ្ងាយក្នុងការអភិវឌ្ឍបុរីលំនៅដ្ឋាននៅកម្ពុជា ។ ទម្រាំជោគជ័យដ៏មហិមាអស្ចារ្យនៅពេលនេះមិនមែនជារឿងចៃដន្យឡើយ ខណៈដែលអ្នកជំនួញអចលនទ្រព្យជើងចាស់ក្នុងពិភពជំនួញនៅកម្ពុជារូបនេះបានប្រើប្រាស់ទុនវិនិយោគរាប់សិបលានដុល្លារដើម្បីវិនិយោគបុរី ថៃ ឈុនគ្រី។

រូបភាព បុរី ថៃ ឈុនគ្រី

ភាពជោគជ័យ និងការប្រឹងប្រែងតស៊ូជំនះរាល់ឧបសគ្គ បានធ្វើឲ្យមុខជំនួញរបស់លោកឧកញ៉ា ឈរជើងរហូតមកដល់សព្វថ្ងៃ និងបានពង្រីកគម្រោងលំនៅដ្ឋានរបស់ខ្លួនជាបន្តបន្ទាប់ឥតឈប់ឈរ។

ការទទួលនូវភាពជោគជ័យដ៏ខ្លាំងខ្លាទាំងអស់នេះ ក៏លោកឧកញ៉ាមិនភ្លេចក្នុងការចូលរួមអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្សេងៗជាមួយរដ្ឋាភិបាលនោះឡើយ។ ម្យ៉ាងទៀត ក្នុងនាមអ្នកជំនួញតាមរយៈការអភិវឌ្ឍបុរីលំនៅឋាននេះ គឺលោកឧកញ៉ា បានចូលរួមចំណែកដ៏សំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចប្រទេសជាតិ និងលើកស្ទួយមុខមាត់សម្រស់រាជធានីភ្នំពេញឲ្យកាន់តែរីកចម្រើន។

រូបភាព បុរី ថៃ ឈុនគ្រី

សូមជម្រាបជូនឡើងវិញផងដែរថា បុរី ថៃ ឈុនគ្រី ជាក្រុមហ៊ុន​ អភិវឌ្ឍន៍លំដ្ឋានមួយនៅរាជធានីដែលទទួលបានជោគជ័យ និងបន្តគម្រោងឥតឈប់ឈរ។ ក្រៅពីផ្ដោតសំខាន់ទៅលើលំនៅដ្ឋានប្រណិតៗ គុណភាពសំណង់ក៏ត្រូវបានបុរីយកចិត្តទុកដាក់បំផុតផងដែរ ដែលនេះជាអ្វីដែលបុរីអាចផ្គាប់ចិត្តអតិថិជនបាន ដោយបានសម្រិតសម្រាំងស្នាដៃចេញពីវិស្វករចំណានៗរបស់បុរីថៃឈុនគ្រី៕

រូបភាព បុរី ថៃ ឈុនគ្រី
រូបភាព បុរី ថៃ ឈុនគ្រី
រូបភាព បុរី ថៃ ឈុនគ្រី
រូបភាព បុរី ថៃ ឈុនគ្រី
រូបភាព បុរី ថៃ ឈុនគ្រី
រូបភាព បុរី ថៃ ឈុនគ្រី