ត្រីជាង១ម៉ឺនតោនកកស្ទះលក់មិនចេញ ដោយសារបញ្ហាជំងឺកូវីដនិងការនាំចូលត្រីពីប្រទេសវៀតណាមខ្លះមិនបានបង់ពន្ធត្រឹមត្រូវ

សង្គម​និង​សេដ្ឋកិច្ច

សមាគមវារីវប្បករនៅកម្ពុជា កាលពីថ្ងៃទី២ ខែឧសភា ម្សិលមិញ បានស្នើដល់រាជរដ្ឋាភិបាលបន្តរឹតបន្តឹងការគ្រប់គ្រងត្រីនាំចូលពីប្រទេសវៀតណាមឲ្យបានម៉ឺងម៉ាត់ ដើម្បីដោះស្រាយបញ្ហាទីផ្សារ និងហានិភ័យរបស់អ្នកចិញ្ចឹមត្រីក្នុងស្រុក។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សូមចុច Subscribe Telegram oknha_news ដើម្បីទទួលបានព័ត៌មានគ្រប់​សកម្មភាព​ឧកញ៉ា​ អាជីវកម្ម ចែក​រំលែក ជោគជ័យ

រូបភាព MYTV

ការស្នើសុំនេះបានធ្វើឡើង បន្ទាប់ពីអ្នកចិញ្ចឹមត្រីក្នុងស្រុកមានការសល់ត្រីជាង១ម៉ឺនតោនកកស្ទះលក់មិនចេញ ដោយសារបញ្ហាជំងឺកូវីដ១៩ និងការនាំចូលត្រីពីប្រទេសវៀតណាមខ្លះមិនបានបង់ពន្ធត្រឹមត្រូវ។

ក្នុងសេចក្តីប្រកាសព័ត៌មានរបស់សមាគខាងលើបានបញ្ជាក់ថា ដោយសារតែបញ្ហាទីផ្សារ អ្នកចិញ្ចឹមត្រីមួយចំនួនដែលចាប់ត្រីពីស្រះអស់មានការរារែកជាខ្លាំងក្នុងរៀបចំផែនការដាក់កូនត្រីចិញ្ចឹមបន្តទៀត ដោយសារតែកន្លងមកអ្នកចិញ្ចឹមបានលក់ត្រីចេញពីស្រះតម្លៃទាបជាងថ្លៃដើមផលិត។

រូបភាព សមាគមវារីវប្បករនៅកម្ពុជា

បើតាមសមាគម គិតមកដល់ដើមខែឧសភានេះត្រីចំនួនប្រមាណជាង១ម៉ឺនតោនកំពុងកកស្ទះនៅក្នុងស្រះ មិនអាចចេញលក់បានដោយសារគ្មានទីផ្សារសម្រាប់លក់ចេញ បើទោះបីជាក្នុងអំឡុងពេលបិទខ្ចប់នៅរាជធានីភ្នំពេញនេះ គេសង្កេតឃើញមានតម្រូវការត្រីក៏ដោយ។

ត្រីដែលត្រូវសល់ពេលចាប់លក់រួមមាន ត្រីប្រាចំនួន ៧២៥៩តោន, ត្រីឆ្តោ ចំនួន ១៨៥៨តោន, ត្រីពោ ចំនួន ៨៩៣តោន, ត្រីអណ្តែង ចំនួន ១៥៥តោន, ត្រីប្រភេទដទៃទៀតដូចាំ ឆ្ពិន ទីឡាព្យ៉ា ក្រាញ់ ត្រីធម្មជាតិ១៩១តោន៕