ប្លែក​ភ្នែក​ទៅលេង​អង្គរវត្ត​ម្តងនេះ រៀបចំ​កាន់តែ​ស្អាត នឹង​ផ្លាស់ប្តូរអារម្មណ៍ភ្ញៀវ​ទេសចរ​មិន​ខាន​

សង្គម​និង​សេដ្ឋកិច្ច

ទិដ្ឋភាពសួនច្បារយ៉ាង​ខៀវស្រងាត់​ អម​ជាមួយក្លិនផ្កាយ៉ាងក្រអូបឈ្ងុយឈ្ងុប នឹង​ផ្លាស់ប្តូរអារម្មណ៍ភ្ញៀវ​ទេសចរ​ ពេល​វិលត្រឡប់​មក​លេង​រមណីយដ្ឋាន​ប្រាសាទ​អង្គរ​វត្ត​ជា​ថ្មី​ម្តង​ទៀត។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ជុំវិញបវិវេណ​ប្រាសាទ​បុរណ​អាយុ​កាល​រាប់ពាន់ឆ្នាំ​នេះ មានការ​ដាំដើមឈើ​ជាមួយ​ផ្កាចម្រុះពណ៌ រួម​ទាំង​សួន​ស្មៅយ៉ាង​ស្រស់​បំព្រង​ ជា​ចំណែក​​​ទាក់ទាញ​ចិត្ត​ពេល​ភ្ញៀវ​ដើរ​កម្សាន្ត។

គួរ​បញ្ជាក់ថា តាំងពីឆ្នាំ​២០១៩ អជ្ញាធរអប្សរា​បានចាប់ផ្តើម​រៀបចំកែប្រែសោភ័ណ​មុខ​ខាង​មុខ​ប្រាសាទ​អង្គរ​វត្ត និង​បរិវេណ​ជុំវិញ​ដោយ​រៀបចំ​ជា​ផ្លូវ​ថ្មើរជើង សួនច្បារ ទីលានទទួល​បដិសណ្ឋារកិច្ចថ្មីយ៉ាង​រៀបរយ ដើម្បី​ប្រែក្លាយទីរមនីយដ្ឋាន​ទេសចរ​របស់ខ្មែរ​​ស័ក្ដសមជាសម្បត្តិបេតិកភណ្ឌពិភពលោក៕