កូនខ្មែរ៣រូប បញ្ចប់ការសិក្សាផ្នែកបើកយន្តហោះដោយជោគជ័យពីសហរដ្ឋអាមេរិក និងកាណាដា

សង្គម​និង​សេដ្ឋកិច្ច

អាចចាត់ថានេះជាធនធានដ៏កម្រមួយក្នុងការអភិវឌ្ឍន៍វិស័យអាកាសចរណ៍នៅកម្ពុជា ដែលកូន​ខ្មែរ ​៣​រូបជាយុវវ័យស្រស់ស្អាត និងសង្ហា បាន​បញ្ចប់​ការ​សិក្សា​ដោយ​ជោគ​ជ័យ​ពីប្រទេស​អាមេរិក និងកាណាដា គឺ Dosvanna Sochantara និង Keo Tithsocheata និង Santo Sun។ នេះ​បើ​តាម​ការ​ចុះផ្សាយរបស់​គេហទំព័រ​ Cambodia Pilot Club។

សូមចុច Subscribe Telegram oknha_news ដើម្បីទទួលបានព័ត៌មានគ្រប់​សកម្មភាព​ឧកញ៉ា​ អាជីវកម្ម ចែក​រំលែក ជោគជ័យ

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព
រូបភាព Cambodia Pilot Club

លោក Santo Sun បានបញ្ចប់ការបណ្តុះបណ្តាលផ្នែក commercial pilot នៅប្រទេសកាណាដាដោយជោគជ័យ។ សមិទ្ធិផលរបស់គាត់ជាការលើកទឹកចិត្តដល់អ្នកបើកយន្តហោះជំនាន់ក្រោយឱ្យបន្តអាជីពក្នុងក្តីសុបិនរបស់ពួកគេដើម្បីចូលរួមអភិវឌ្ឍអាកាសចរណ៍នៅក្នុងប្រទេសកម្ពុជា។

ដោយឡែក យុវជន​ យុវតី​របស់​កម្ពុជា​​ពីររូប​ទៀត គឺ Dosvanna Sochantara និង Keo Tithsocheata បាន​បញ្ចប់​ការ​សិក្សា​ អាជ្ញា​បណ្ណទី​បី​គឺ Commercial License អ្នក​បើក​យន្តហោះ ដែល​អាច​ដឹក​អ្នក​ដំណើរ​ដោយ​ប្រើប្រាស់​ម៉ាស៊ីន​ពីរ​បាន​។ នេះ​គឺ​ជា​មោទនភាព​មួយ​ទៀត​របស់​កម្ពុជា​ដែល​មាន​កូន​ខ្មែរ​បញ្ចប់​ការ​សិក្សា​ផ្នែក​នេះ។

រូបភាព Cambodia Pilot Club

ជា​ទូទៅ​ការ​សិក្សា​ផ្នែក​​បើកយន្តហោះ​ប្រើ​ពេល​១២ខែ និងទទួលបាន License ចំនួនបី ដែលទីមួយ Private License ជាអាជ្ញាបណ្ណដំបូងដែលអនុញ្ញាតឱ្យបើកយន្តហោះទៅណាតែម្នាក់ឯងបាន ហើយ​សាលា​បង្រៀនតម្រូវឱ្យសិស្សរៀនចំណេះដឹង និងទ្រឹស្ដីនៃបច្ចេកទេសការបើកយន្តហោះ ប្រមាណ៣ទៅ៤​ខែទៀតទើបអាចទទួលបានអាជ្ញាបណ្ណ Private License។

រូបភាព Cambodia Pilot Club

ឯអាជ្ញាបណ្ណទីពីរគឺ Instrument rating សិស្សអាចមានសិទ្ធិហោះចូលពពកបាន ហើយជាធម្មតាគេតម្រូវ​ឱ្យរៀន២ខែ និងអាជ្ញាបណ្ណទីបីគឺ Commercial License អ្នកបើក​យន្តហោះ អាចដឹកអ្នកដំណើរ​ដោយប្រើប្រាស់ម៉ាស៊ីនពីរបានដោយប្រើរយៈពេល ២ខែក្នុងការសិក្សា។ បន្ទាប់​ពី​នេះ​ទៅ​ត្រូវ​មាន​ការ​សិក្សា​បន្តបន្ទាប់​ច្រើន​ទៀត​ ដូច​ជា​ Airbus 320 Type Rating ដែលអាចដឹកអ្នកដំណើរពី១០០ ទៅ១៥០នាក់​ជា​ដើម​៕