មិនយកថ្លៃទឹក ថ្លៃភ្លើង ថ្លៃតូប ថ្លៃផ្ទះជួល ឥឡូវឧកញ៉ា ស្រី ចាន់ថន ចែកអំណោយពលរដ្ឋ ២០០គ្រួសារក្នុងតំបន់អភិវឌ្ឍន៍ 7NG ទៀត

ជុំវិញ​ឧកញ៉ា

ថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២១ នេះលោក ឧកញ៉ា ស្រី ចាន់ថន បានបន្តផ្ដល់អំណោយជាគ្រឿងឧបភោគបរិភោគ និងអាហារបម្រុងចាំបាច់មួយចំនួន ដល់បងប្អូនក្នុងតំបន់អភិវឌ្ឍន៍ 7NG ចំនួន ២០០គ្រួសារ បន្ថែមពីលើការ មិនយកថ្លៃទឹក ថ្លៃភ្លើង ថ្លៃតូប និងថ្លៃផ្ទះជួលនាពេលកន្លងមក។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

អំណោយសប្បុរសធម៌របស់ លោកឧកញ៉ាចិត្តធម៌ ស្រី ចាន់ថន រួមមាន៖

១ មី ១កេស

២ អង្ករ ១០ គក្រ

៣ ត្រីងៀត ១ គក្រ

៤ ត្រីខ ៦កំប៉ុង

៥ ទឹកត្រី ២ ដប

៦ ទឹកស៊ីអ៊ី ២ ដប

៧ ម៉ាស់ ១ ប្រអប់ និង ជែល ១ដប

អគ្គនាយកក្រុមហ៊ុន Jet Group រូបនេះ តែងតែចេញមុខផ្ដល់ជំនួយ ជួយបងប្អូនប្រជាពលរដ្ឋដែលកំពុងជួបការលំបាកក្នុងស្ថានភាពនៃការរាតត្បាតជំងឺកូវីដ-១៩ ក្នុងសហគមន៍ក្នុងប្រទេសកម្ពុជាសព្វថ្ងៃ។

សកម្មភាពសប្បុរសធម៌ ការចែករំលែកក្ដីស្រលាញ់របស់ លោកឧកញ៉ា ស្រី ចាន់ថន ត្រូវបានមហាជនមើលឃើញយ៉ាងច្បាស់ថា លោក និងក្រុមគ្រួសារ កំពុងតែរួមចំណែកជាមួយរាជរដ្ឋាភិបាល ជួយដោះស្រាយបញ្ហាលំបាកចំពោះមុខ របស់ប្រជាពលរដ្ឋដែលកំពុងរងផលប៉ះពាល់ ដោយឥទ្ធិពលនៃជំងឺកូវីដ៕