ដើម្បីស្តារសេដ្ឋកិច្ចអាលីម៉ង់សម្រេចផ្តល់ហិរញ្ញប្បទានឥតសំណង់បន្ថែមចំនួន ៦៣ លានដុល្លារអាមេរិកដល់កម្ពុជា

សង្គម​និង​សេដ្ឋកិច្ច

ប្រទេសអាលីម៉ង សម្រេចផ្តល់ហិរញ្ញប្បទានឥតសំណង់ចំនួន ៦៣ លានដុល្លារអាមេរិកដល់កម្ពុជា ដើម្បីចូលរួមចំណែកកាត់បន្ថយភាពក្រីក្រ និងលើកកម្ពស់ជីវភាពប្រជាជន។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នេះបើតាមការប្រកាសព័ត៌មានរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ធ្វើឡើងបន្ទាប់ពីកិច្ចចរចាស្តីពី​កិច្ច​សហប្រតិបត្តិការ​អភិវឌ្ឍន៍​ឆ្នាំ២០២១ រវាង​រាជ​រដ្ឋាភិបាល​កម្ពុជា ​និង​រដ្ឋាភិបាល​នៃ​សាធារណរដ្ឋ​សហព័ន្ធ​អាល្លឺម៉ង់ កាល​ពីថ្ងៃទី៥-៦ ខែឧសភា ឆ្នាំ២០២១។

សូមចុច Subscribe Telegram oknha_news ដើម្បីទទួលបានព័ត៌មានគ្រប់​សកម្មភាព​ឧកញ៉ា​ អាជីវកម្ម ចែក​រំលែក ជោគជ័យ

រូបភាព ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា

ដោលដៅចម្បងនៃកិច្ចចរចានេះ គឺដើម្បីពិភាក្សា និងពិនិត្យវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការទ្វេភាគីនិងការសន្យាផ្តល់ហិរញ្ញប្បទានថ្មីរបស់រាជរដ្ឋាភិបាលអាលីម៉ង់ សម្រាប់ឆ្នាំ២០២១-២០២២។ 

បើតាមសេចក្តីប្រកាសព័ត៌មានខាងលើបានឲ្យដឹងថា អាលីម៉ង់បានសន្យាផ្តល់ហិរញ្ញប្បទានឥតសំណងប្រមាណ ៦៣លានដុល្លារអាមេិក ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងការតាត់បន្ថយភាពក្រីក្រ និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនកម្ពុជា សម្រាប់ឆ្នាំ២០២១-២០២២។ ទំហំហិរញ្ញប្បទានឥតសំណង់នេះរួមមាន៖ ២៦ លានអ៊ីរ៉ូ សម្រាប់កិច្ចសហប្រតិបត្តិការផ្នែកហិរញ្ញវត្ថុ និង ២៧លានអ៊ីរ៉ូ សម្រាប់កិច្ចសហប្រតិបត្តិការផ្នែកបច្ចេកទេស។

គួរបញ្ជាក់ថា គិតត្រឹមខែមីនាឆ្នាំ២០២១ អាលីម៉ង់បានផ្តល់ហិរញ្ញប្បទានឥតសំណង់ប្រមាណ ១៧លានដុល្លារអាមេរិក ដើម្បីឆ្លើយតបទៅនឹងវិបត្តិកូវីដ១៩ដែលកំពុងរាលដាលយ៉ាងខ្លាំង និងស្តារសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា៕