លោកជំទាវឧកញ៉ា ម៉ែន ចិន្តា សម្តែងក្នុង MVថ្មីផ្អើលអ្នកគាំទ្រកោតសរសើរពីទេពកោសល្យសិល្បៈ

ជុំវិញ​ឧកញ៉ា

ប្លែកកម្រឃើញលោកជំទាវឧកញ៉ាបង្ហាញខ្លួនក្នុង MV ផ្អើលអស់មហាជនកោតសរសើរពីទេពកោសល្យ និងការដាក់អារម្មណ៍បានយ៉ាងល្អមែនទែន។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សូមចុច Subscribe Telegram oknha_news ដើម្បីទទួលបានព័ត៌មានគ្រប់​សកម្មភាព​ឧកញ៉ា​ អាជីវកម្ម ចែក​រំលែក ជោគជ័យ

រូបភាព Screen Shot

លោកជំទាវឧកញ៉ា ម៉ែន ចិន្តា ចាប់ដៃគូរជាមួយឧត្តមស្វាមីសម្តែងក្នុង MV Original Song ក្រោមចំណងជើងថា “សំណព្វចិត្ត” ទទួលបានការគាំទ្រខ្លាំង ខណៈបទមួយនេះអ្នកចំរៀងច្រៀងក៏ពិរោះ អ្នកសំដែងៗកាន់តែសម និងចូលតួបានល្អ។ ដែលនេះគឺជាការបន្ថែមនូវរសជាតិថ្មីមួយទៀត សម្រាប់បទចម្រៀងដ៏ពិរោះលន្លង់លន្លោចបែបមនោសញ្ចេតនា បង្កប់អត្ថន័យខ្លឹមសារក្នុងស្នេហា និងការប្រគុំបទភ្លេងពិរោះរណ្តំ ច្រៀងដោយកញ្ញា ចែម ស្រីល័ក្ខ ជាតារាចម្រៀងល្បីឈ្មោះរូបនៅកម្ពុជា។

រូបភាព Screen Shot

បើតាមលោកជំទាវឧកញ៉ា ម៉ែន ចិន្តា មួយបទនេះគឺជាបទ Original Song សម្រាប់គ្រួសារលោកជំទាវឧកញ៉ា ហើយការសម្តែងនេះទៀតសោតក៏ជាលើកទីមួយផងដែរ។ លោកជំទាវថាជាលើកតំបូង ប៉ុន្តែមហាជនសម្តែងការសប្បាយចិត្ត និងកោតសរសើរពីការបង្ហាញទេពកោសល្យសិល្បៈដ៏បុិនប្រសព្វក្នុងការសម្តែង។

រូបភាពហ្វេសបុក

បទចម្រៀង “សំណព្វចិត្ត” និយាយពីការលះបង់ដ៏ធំធេងរបស់នារីម្នាក់ ត្រៀមចិត្តប្រគល់កាយក្នុងស្នេហាដើម្បីស្វាគមន៍បុរសដែលខ្លួនស្រឡាញ់ និងសន្យាមើលថែដល់ចាស់កោងខ្នងលុះអវសាននៃជីវីត ដើម្បីសុភមង្គលបេះដូង៕

រូបភាព Screen Shot

ចង់ដឹងថាលោកជំទាវឧកញ៉ា ម៉ែន ចិន្តា បង្ហាញទេពកោលស្យសិល្បៈខ្លាំងប៉ុន្មានសូមទស្សនាទាំងអស់គ្នា….!

រូបភាព Screen Shot
រូបភាព Screen Shot