ក្នុងខែឧសភា២០២១នេះ កម្ពុជានឹងមានវ៉ាក់សាំងកូវីដ១៩ ចំនួន ១លាន៥០ម៉ឺនដូសបន្ថែម

សង្គម​និង​សេដ្ឋកិច្ច

ក្នុងខែឧសភា ឆ្នាំ២០២១ នេះ កម្ពុជានឹងទទួលបានវ៉ាក់សាំងបង្ការកូវីដ១៩ ចំនួន ២លានដូស ខណៈវ៉ាក់សាំងស៊ីណូវ៉ាក់ ៥០ដូសបានដឹកមកដល់កម្ពុជាហើយនៅព្រឹកនេះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សូមចុច Subscribe Telegram oknha_news ដើម្បីទទួលបានព័ត៌មានគ្រប់​សកម្មភាព​ឧកញ៉ា​ អាជីវកម្ម ចែក​រំលែក ជោគជ័យ

រូបភាពផេក សម្តេចតេជោ ហ៊ុន សែន

រដ្ឋលេខាធិការក្រសួង​សុខាភិ​បាល លោកស្រី យក់ សម្បត្តិ បានឱ្យដឹងថា វ៉ាក់សាំង ៥០ ម៉ឺនដូសនៅថ្ងៃនេះ មិនទាន់អស់នោះទេ គឺយើងនឹងទទួលបានវ៉ាក់សាំង ៥០ ម៉ឺនដូសទៀត នៅថ្ងៃទី​១៦ ខែឧសភា ព្រមទាំង ១លានដូសទៀត នៅថ្ងៃទី ២៣ ខែឧសភាននេះ។ បើតាមលោកស្រី យក់ សម្បត្តិ ជាផែនការលទ្ធកម្មទិញវ៉ាក់សាំង បានកើនឡើងដល់ ២៦ លានដូស សម្រាប់ចាក់ជូនប្រជាពលរដ្ឋកម្ពុជា ១៣ លាននាក់។

គិតត្រឹមថ្ងៃទី ១០ ខែឧសភា ក្រសួងសុខាភិបាល និងក្រសួងការពារជាតិបានចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ជូនមន្ត្រីរាជការ ប្រជាពលរដ្ឋ និងកងកម្លាំងប្រដាប់អាវុធទូទាំងប្រទេសសរុបចំនួន ជិត ២ លាននាក់ (១ ៨២៥ ៤៨៨)៕