ធនាគារ ជីប ម៉ុង ចាប់ដៃជាមួយបុរី ណាថារ៉េស៊ីដិន ផ្តល់ប្រាក់កម្ចីរហូតដល់ទៅ90% ជូនអតិថិជនក្នុងការទិញលំនៅដ្ឋាន

ជុំវិញ​ឧកញ៉ា

ធនាគារ ជីប ម៉ុង និង ក្រុមហ៊ុន ណាថារ៉េស៊ីដិន បានចុះអនុស្សរណៈនៃការយោគយល់គ្នា ស្តីពីកិច្ចសហការក្នុងការផ្តល់កម្ចីសម្រាប់ទិញលំនៅឋាន រាល់គ្រប់គម្រាងទាំងអស់របស់បុរី ណាថារ៉េស៊ីដិន កាលពីថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២១។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សូមចុច Subscribe Telegram oknha_news ដើម្បីទទួលបានព័ត៌មានគ្រប់​សកម្មភាព​ឧកញ៉ា​ អាជីវកម្ម ចែក​រំលែក ជោគជ័យ

ពិធីនេះប្រារព្ធឡើងនៅការិយាល័យធនាគារ ជីប ម៉ុង សាខាព្រះនរោត្តម ក្រោមវត្តមានអ្នកឧកញ៉ា លាង ម៉េង សហស្ថាបនិក និងប្រធានក្រុមអគ្គនាយក ជីប ម៉ុង លោក ចន ប៊ែល អគ្គនាយកធនាគារ ជីប ម៉ុង និង លោកជំទាវ កាំង ណៃគួយ អគ្គនាយិកាក្រុមហ៊ុន ណាថារ៉េស៊ីដិន។

តាមរយៈកិច្ចសហការនេះ ធនាគារ ជីប ម៉ុង ផ្តល់ប្រាក់កម្ចីរហូតដល់ទៅ90%នៃតម្លៃផ្ទះ ហើយអតិថិជនអាចបង់សងរហូតដល់រយៈពេល ២០ឆ្នាំ ជាមួយអត្រាការប្រាក់សមរម្យផងដែរ។

87 Shares