​​ជួយ​កសិករ​ខ្មែរ គាំទ្រ​ផលិត​ផល​ខ្មែរ​ពិព័រណ៍​​ពីរអាទិត្យនៅ​ផ្សារ​ទំនើបធំ​បំផុត​របស់​​ជប៉ុន យកផលិត​ផល​ខ្មែរសុទ្ធ​​ៗ​មក​ដាក់​បង្ហាញ

សង្គម​និង​សេដ្ឋកិច្ច

ផ្សារ​ទំនើ​ប​ធំ​បំផុត​របស់​ជប៉ុន បាន​រៀបចំពិព័រណ៍​ផលិតផល​ខ្មែរ​ ពីថ្ងៃ ១០ ដល់ ៣០ ឧសភា នៅផ្សារ​ទំនើប​អុីអន​ទាំង ២ សាខា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ដោយ​មានការ​គាំទ្រ​ពី​ក្រសួ​ងសេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ និង​សហគ្រិន​ខ្មែរពិព័រណ៍ផលិតផលខ្មែរនេះមានគោលបំណងផ្សព្វផ្សាយ លើកស្ទួយ និងពង្រីកទីផ្សារផលិតផលខ្មែរគ្រប់ប្រភេទ ឲ្យកាន់តែធំទូលាយ អាចប្រកួតប្រជែងទាំងក្នុងស្រុក និងអន្តរជាតិ។

ផលិតផលក្នុងស្រុក ដែលដាំដុះដោយកសិករមកពីខេត្តកំពត ព្រះវិហារ កំពង់ចាម និងខេត្តផ្សេងៗទៀតនឹង​យក​មក​បង្ហាញក្នុង​រយៈ​ពេល​ពីរ​សប្តាហ៍ ដែល​ជាផ្នែកមួយ ចូលរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ៕

76 Shares