កញ្ញា មាន ពេជ្ររីតា ប្ដឹង​បក​ទៅ​កាន់​​ឧកញ៉ា​ ហេង​ សៀ ទាមទារ​សំណង​ជំងឺ​ចិត្ត​ ១០ម៉ឺនដុល្លារ ពី​បទ​ «ប៉ុនប៉ង​រំលោភ​សេព​សន្ថវៈ​»

ជុំវិញ​ឧកញ៉ា

​អតីត​ Miss Grand Cambodia 2020​ ​បាន​ប្ដឹង​បក​ទៅ​កាន់​​ឧកញ៉ា​ ហេង​ សៀ ​វ័យ​​៥៩​ឆ្នាំ​វិញ ​ពី​បទ​ ​«ប៉ុនប៉ង​រំលោភ​សេពសន្ថវៈ​» នៅ​ក្នុង​រថយន្ត​ត្រង់​ចំណុច​ ​​ម្ដុំ​ផ្សារ​គីឡូ​​​លេខ​ ៤​ ជិត​សកលវិទ្យាល័យ​អាស៊ី​អឺរ៉ុប​។​

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សូមចុច Subscribe Telegram oknha_news ដើម្បីទទួលបានព័ត៌មានគ្រប់​សកម្មភាព​ឧកញ៉ា​ អាជីវកម្ម ចែក​រំលែក ជោគជ័យ

កញ្ញា សុង ឆ​វ័​ន្ត ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី ខែ១១​ឧសភា ឆ្នាំ​២០២១ បានសម្រេច​ធ្វើការ​ចោទប្រកាន់​ កញ្ញា មាន ពេជ្រ​រីតា អាយុ​២០​ឆ្នាំ ជាពិធីការិនី​​របស់​ស្ថានីយ​ទូរទស្សន៍​ MYTV ពីបទ « លួច​មាន​ស្ថាន​ទម្ងន់ទោស » (លួច​ទូរស័ព្ទដៃ ដោយ​ប្រើ​ហិង្សា​បណ្តាល​ឲ្យ​ឧកញ៉ា​ម្នាក់​រងរបួស​)។

នៅ​ក្នុង​ពាក្យ​បណ្ដឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​១១​ ខែ​ឧសភា​​ ដែល​មាន​កម្រាស់​៣​ទំព័រ​ បាន​​ដាក់​ជូន​ទៅ​កាន់​ព្រះ​រាជអាជ្ញា​នៃ​អយ្យការ​អម​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ​​ ​កញ្ញា មាន ពេជ្ររីតា និស្សិត​ឆ្នាំ​ទី២ ​ផ្នែក​ជំនួញ​ពាណិជ្ជកម្ម ​បាន​ប្ដឹង​បក​ទៅ​កាន់​លោក​ឧកញ៉ា​ ហេង​ សៀ ​វ័យ​​៥៩​ឆ្នាំ​វិញ ​ពី​បទ​ ​«ប៉ុនប៉ង​រំលោភ​សេពសន្ថវៈ​» នៅ​ក្នុង​រថយន្ត​ត្រង់​ចំណុច​ ​​ម្ដុំ​ផ្សារ​គីឡូ​​​លេខ​ ៤​ ជិត​សកលវិទ្យាល័យ​អាស៊ី​អឺរ៉ុប​។​

នៅ​ក្នុង​ពាក្យ​ប្ដឹង​​ដដែល​នោះ​ កញ្ញា ពេជ្ររីតា ​​បាន​ច្រាន​ចោល​ទាំង​ស្រុង​នូវ​ការ​ចោទ​ប្រកាន់​មក​លើ​រូប​កញ្ញា​ ​ដោយ​អះអាង​ថា​ កញ្ញា​ទទួល​រង​ភាព​អយុត្តិធម៌​ខ្លាំង​ ចំពោះ​ករណី​ចោទ​ប្រកាន់​ពី​បទ​លួច​ទូរស័ព្ទ​និង​បង្ក​របួស​ស្នាម​ខាង​លើ​​ ព្រោះ​ការ​ពិត​ អ្វី​ដែល​កញ្ញា​បាន​ធ្វើ​នោះ​ គឺ​រុញ​ដៃ​របស់​លោក​ឧកញ៉ា​ដែល​ព្យាយាម​បំពាន​មក​លើ​រូបរាង​កាយ​របស់​កញ្ញា​ដែល​ជា​ស្ត្រី​ទន់ខ្សោយ​ ​ដើម្បី​ការពារ​សុវត្ថិភាព​ ដោយ​សារ​តែ​លោក​ឧកញ៉ា​មាន​កាំភ្លើង​ជាប់​ខ្លួន​ ​​ជាពិសេស​កញ្ញា​គ្រាន់​តែ​ចង់​រំដោះ​ខ្លួន​ត្រលប់​ទៅ​ផ្ទះ​វិញ​ប៉ុណ្ណោះ​​។​

នៅ​ក្នុង​ពាក្យ​បណ្ដឹង​របស់​កញ្ញា​ ពេជ្ររីតា ​​ដែល​ដាក់​ជូន​ទៅ​ព្រះ​រាជ្ញ​អាជ្ញា​នោះ​​ ​បាន​ធ្វើ​ការ​ទាមទារ​ទៅ​លើ​៣ចំណុច​​ដូចជា​៖
១./ ប្ដឹង​ឧកញ៉ា​ ហេង សៀ​ ពី​បទ​ «ប៉ុនប៉ង​រំលោភ​សេព​សន្ថវៈ​» ដោយ​មាន​​ស្ថាន​ទម្ងន់​
២./ ទាមទារ​សំណង​ជម្ងឺ​ចិត្ត​ចំនួន​ទឹក​ប្រាក់​ ១០,០០០០ដុល្លារ​ (​ដប់​ម៉ឺន​ដុល្លារ​អាមេរិក​)​
៣./​ ទាមទារ​ការ​ខាតបង់​ និង​ខូច​ខាត​ពេលវេលា​ និង​សេវា​ផ្លូវ​ច្បាប់​ចំនួន​ ១០,០០០ដុល្លារ​ (មួយ​ម៉ឺន​ដុល្លារ​)​​​

ពាក្យបណ្តឹងរបស់កញ្ញា មាន ពេជ្ររីតា ទៅកាន់ព្រះរាជអាជ្ញា៖