ពិធីការិនី មាន ពេជ្ររីតា ត្រូវបានបញ្ជូនទៅពន្ធនាគារហើយ បន្ទាប់ពីឧកញ៉ា ហេង សៀ ប្តឹងឡើងតុលាការ

កម្សាន្ត

​សាលាដំបូង​រាជធានី​ភ្នំពេញ បានសម្រេច​​បញ្ជូន​​ កញ្ញា មាន ពេជ្រ​រីតា អាយុ​២០​ឆ្នាំ ជាពិធីការិនី​​របស់​ស្ថានីយ​ទូរទស្សន៍​ MYTV ទៅ​ពន្ធនាគារ​ហើយ។ នេះបើ​យោង​តាម​ការ​បញ្ជាក់​ពី​លោក ហេង ឡុង ប្រធាន​សមាគម​មិត្ត​សិល្បៈស្ម័គ្រចិត្ត​ជួយ​សង្គម បានឲ្យដឹងនៅថ្ងៃទី១២ ខែឧសភានេះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សូមចុច Subscribe Telegram oknha_news ដើម្បីទទួលបានព័ត៌មានគ្រប់​សកម្មភាព​ឧកញ៉ា​ អាជីវកម្ម ចែក​រំលែក ជោគជ័យ

លោក ហេង ឡុង បានបញ្ជាក់ថា​ ការបញ្ជូន​កញ្ញា ម៉ូ ដែល​ឈ្មោះ មាន ពេជ្រ​វី​តា ទៅ​ពន្ធនាគារ​ យោងតាម​ដីកា​បង្គាប់​ឲ្យ​ឃុំខ្លួន​លេខ​៖ ៣២៣៩ “​ប​” ដឃ​ដ ចុះ​ថ្ងៃទី​១១ ខែឧសភា ឆ្នាំ​២០២១​ដោយ​ចៅក្រម​ស៊ើបសួរ លោក កូយ សៅ នៃ​សាលា​ដំបូ​ង​រាជធានី​ភ្នំពេញ​បាន​បញ្ជូន​កញ្ញា​ម៉ូ​ដែល​ឈ្មោះ មាន ពេជ្រ​វី​តា ទៅ​ពន្ធនាគារ ឬ​មណ្ឌល​ឃុំខ្លួន (​ម​២)​។

លោក​បន្ថែម​ថា​ ​ខ្ញុំបាទ​ក្នុងនាម​សមាគម​សិល្បករ​ខ្មែរ​ កំពុង​តែ​ធ្វើការ​ជា​មួយ​នឹង​មេធាវី​ស្ម័គ្រ​ចិត្ត​ការពារ​ក្ដី​ជូន​ជនរងគ្រោះ​។ ខ្ញុំបាទ​នឹង​ជូន​ព័ត៌មាន​ថ្មី​ដល់​បងប្អូន​ដែល​ស្រឡាញ់​គាំទ្រ​ភាព​យុត្តិធម៌​សម្រាប់​ជនរងគ្រោះ​។

សូមបញ្ជាក់ថា កញ្ញា មាន ពេជ្ររីតា អតីត​ Miss Grand Cambodia 2020​ កាលពីថ្ងៃទី១១ខែឧសភាម្សិលមិញ ​បាន​ប្ដឹង​បក​ទៅ​កាន់​​ឧកញ៉ា​ ហេង​ សៀ ​វ័យ​​៥៩​ឆ្នាំ​វិញ ​ពី​បទ​ ​«ប៉ុនប៉ង​រំលោភ​សេពសន្ថវៈ​» នៅ​ក្នុង​រថយន្ត​ត្រង់​ចំណុច​ ​​ម្ដុំ​ផ្សារ​គីឡូ​​​លេខ​ ៤​ ជិត​សកលវិទ្យាល័យ​អាស៊ី​អឺរ៉ុប​។​

នៅ​ក្នុង​ពាក្យ​ប្ដឹង​​ កញ្ញា ពេជ្ររីតា ​​បាន​ច្រាន​ចោល​ទាំង​ស្រុង​នូវ​ការ​ចោទ​ប្រកាន់​មក​លើ​រូប​កញ្ញា​ ​ដោយ​អះអាង​ថា​ កញ្ញា​ទទួល​រង​ភាព​អយុត្តិធម៌​ខ្លាំង​ ចំពោះ​ករណី​ចោទ​ប្រកាន់​ពី​បទ​លួច​ទូរស័ព្ទ​និង​បង្ក​របួស​ស្នាម​ខាង​លើ​​ ព្រោះ​ការ​ពិត​ អ្វី​ដែល​កញ្ញា​បាន​ធ្វើ​នោះ​ គឺ​រុញ​ដៃ​របស់​លោក​ឧកញ៉ា​ដែល​ព្យាយាម​បំពាន​មក​លើ​រូបរាង​កាយ​របស់​កញ្ញា​ដែល​ជា​ស្ត្រី​ទន់ខ្សោយ​ ​ដើម្បី​ការពារ​សុវត្ថិភាព​ ដោយ​សារ​តែ​លោក​ឧកញ៉ា​មាន​កាំភ្លើង​ជាប់​ខ្លួន​ ​​ជាពិសេស​កញ្ញា​គ្រាន់​តែ​ចង់​រំដោះ​ខ្លួន​ត្រលប់​ទៅ​ផ្ទះ​វិញ​ប៉ុណ្ណោះ​​៕

សូមចុចលីងខាងក្រោម៖