ទម្លាយវីដេអូ កញ្ញា មាន ពេជ្ររីតា​​ និង​ឧកញ៉ា ហេង សៀ ស្ទុះ​ចេញ​ពី​​ក្នុងឡានតូច​មួយ​ ដោយក្នុងដៃមាន​កាន់​កូន​​កាំ​បិត​

កម្សាន្ត

​វីដេអូកាំមេរ៉ាសុវត្ថិដែល​​ត្រូវ​​បានចែក​ចាយ​តៗ​គ្នាតាមបណ្តាញសង្គម​​ ​​បង្ហាញ​ឱ្យ​ឃើញ​សកម្មភាព នារីម្នាក់គេស្គាល់ថា កញ្ញា មាន ពេជ្ររីតា​​ និង​លោកឧកញ៉ា ហេង សៀ ស្ទុះ​ចេញ​ពី​​ក្នុងឡានតូច​មួយ​ ដោយក្នុងដៃនាងមាន​កាន់​​​កាំ​បិតតូចមួយ​។​

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សូមចុច Subscribe Telegram oknha_news ដើម្បីទទួលបានព័ត៌មានគ្រប់​សកម្មភាព​ឧកញ៉ា​ អាជីវកម្ម ចែក​រំលែក ជោគជ័យ  


ថ្ងៃនេះមាន​រឿងរ៉ាវ​របស់​ពិធី​ការិនី ​កញ្ញា មាន ពេជ្រ​រីតា​ កំពុង​ល្បី​រីក​សុះសាយ​ពាស​ពេញ​បណ្តាញ​សង្គម​​និង​សារព័ត៌មាន​ក្នុងស្រុក​ ក្នុង​ករណី​រឿងរ៉ាវ​ក្ដីក្ដាំ​ជាមួយ​ឧកញ៉ា ហេង សៀ ត្រូវបានមហាជន និងអ្នកសិល្បៈជាច្រើនកំពុងចាប់អារម្មណ៍។

លោក ឧកញ៉ា ហេង សៀ បានប្តឹងទៅសមត្ថកិច្ចឱ្យចាប់ខ្លួននាង ដោយចោទ​​ថា នាង​បាន​លួច​ទូរ​ស័ព្ទ និងប្រើហឹង្សាយកកាំបិតចាក់មកលើរូបលោកបណ្តាលឱ្យរងរបួសចំនួន២កន្លែង។ ជាមួយគ្នានោះ កញ្ញា មាន ពេជ្ររីតា ​ក៏បានពាក្យបណ្តឹងមួយច្បាប់ ដែលប្តឹងលោក ឧកញ៉ា ហេង សៀ ថា បាន​ប៉ុន​​ប៉ងរំលោភសេពសន្ថវៈលើរូបនាង តែមិនបានសម្រេច។

តាមរយៈសកម្មភាពវីដេអូជម្លោះរវាងគូទំនាស់ទាំងពីរ ប្រតាយប្រតប់គ្នាក្នុងរថយន្តហើយ ឃើញ​លោកឧកញ៉ា ហេង សៀ ធ្លាក់ចេញពីរថយន្ត រីឯកញ្ញា មាន ពេជ្ររីតា កាន់កាំបិតក្នុងដៃ ពេលចុះ​ពីលើរថយន្ត ខណៈក្នុងពាក្យបណ្តឹង​នាងប្រាប់ថា​មិនមានអ្វីក្នុងដៃទេ៕