ឧកញ៉ា ហេង សៀ សុំ​ពន្យារ​ពេល​ចូលបំភ្លឺ​ត្បិត​មុខរបួស​ធ្ងន់ធ្ងរ​ពេក និងកំពុងស្ថិតក្នុងសង្គ្រោះបន្ទាន់

ជុំវិញ​ឧកញ៉ា

កាលពី​រសៀល​ថ្ងៃទី ១៣​ឧសភា ឆ្នាំ ២០២១​នេះ លោក​ឧកញ៉ា ហេង សៀ បាន​ដាក់​ពាក្យ​មក​អយ្យការ​អម​សាលាដំបូង និង​សាលាដំបូង​រាជធានី​ភ្នំពេញ សុំ​ពន្យារ​ការ​ចូល​ខ្លួន​ដើម្បី​ឆ្លើយ​បំភ្លឺ​ទៅលើ​សំណុំរឿង​ដែល​កញ្ញា មាន ពេជ្រ​រីតា បាន​ប្ដឹង​រូបលោក ដោយសារតែ មុខរបួស​ធ្ងន់ធ្ងរ​ពេក និងកំពុងស្ថិតក្នុងសង្គ្រោះបន្ទាន់នៅឡើយ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ពាក្យសុំ​ពន្យារ​ពេល​ចូល​ឆ្លើយ​នេះ ត្រូវ​បាន​ដាក់​ព្រម​គ្នា​ទាំង​នៅ​ស្ថាប័ន​អយ្យការ​អម​សាលាដំបូង និង​ស្ថាប័ន​តុលាការ​តែម្ដង បន្ទាប់ពី​កញ្ញា រីតា ហៅ​យូ​ប៊ី កាលពី​ថ្ងៃទី ១១​ឧសភា បាន​ដាក់​ពាក្យ​ចូលមក​អយ្យការ​អម​សាលាដំបូង​មានកម្ម​វត្ថុ​ប្ដឹង​លោក​ឧកញ៉ា ហេង សៀ ពីបទ « ប៉ុនប៉ង​រំលោភ​សេពសន្ថវៈ នៅ​ក្នុង​រថយន្ត​» ដោយ​ភ្ជាប់​ជាមួយនឹង​ការ​ទាមទារ​សំណង​ជំងឺ​ចិត្ត​ចំនួន​១០​ម៉ឺន​ដុល្លារ។

រសៀល​ថ្ងៃទី ១៣​ឧសភា ឆ្នាំ​២០២១​នេះ បន្ទាប់ពី​ឃុំខ្លួន​បាន​២​ថ្ងៃ​២​យប់​នៅ​ពន្ធនាគារ​ព្រៃ​ស កញ្ញា មាន ពេជ្រ​រីតា ក៏ត្រូវ​បាន​ចៅក្រម​ស៊ើប​សួរ​សាលាដំបូង​ ចេញ​ដីកា​សម្រេច​ដោះលែង​ឲ្យ​នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន​ផងដែរ៕