កម្ពុជាចាក់វ៉ាក់សាំងបានចំនួន ២លាននាក់ និងរកឃើញអ្នកចាក់ទី២លានប្រគល់រង្វាន់លើកទឹកចិត្ត ១០លានរៀល

សង្គម​និង​សេដ្ឋកិច្ច

នាយករដ្ឋមន្រ្តីនៃកម្ពុជា សម្តេចតេជោ ហ៊ុន សែន នៅថ្ងៃទី១៤ ខែឧសភា នេះបានលើកឡើងថា ក្នុងចំណោមប្រជាជនទាំងចាស់ទាំងក្មេង១៦លាននាក់ មានប្រជាជនដែលមានអាយុ១៨ឆ្នាំឡើងនឹងត្រូវចាក់វ៉ាក់សាំងតែ១០លាននាក់ប៉ុណ្ណោះ ថ្ងៃនេះយើងចាក់បាន២លាននាក់ ស្មើនឹង២០ភាគរយរួចទៅហើយ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សូមចុច Subscribe Telegram oknha_news ដើម្បីទទួលបានព័ត៌មានគ្រប់​សកម្មភាព​ឧកញ៉ា​ អាជីវកម្ម ចែក​រំលែក ជោគជ័យ

សម្តេចតេជោបន្តថា ក្នុងយុទ្ធសាស្ត្រពន្លត់ភ្លើងល្អជាងអង្គុយបក់ផ្សែង យើងគ្មានជម្រើសណាឲ្យល្អជាងការខិតខំស្វែងរកវ៉ាក់សាំងចាក់ជូនប្រជាជនយើងនោះទេ។ លោកថា ការឆ្លងក្នុងសហគមន៍ម្តងហើយម្តងទៀតនៅស្ទើរគ្រប់ប្រទេសតម្រូវឲ្យយើងខិតខំរកវិធីទប់ស្កាត់ការឆ្លងនិងការបាត់បង់ជីវិតប្រជាជនយើងតាមរយៈការចាក់វ៉ាក់សាំង។

សម្តេចតេជោបញ្ជាក់ថា ការចាក់វ៉ាក់សាំងនេះយើងក៍បាននិងកំពុងអនុវត្តយុទ្ធសាស្ត្រផ្ការីក គឺចាក់ពីក្នុងចេញក្រៅ គឺចាក់នៅរាជធានីភ្នំពេញដែលមានមនុស្សរស់នៅកុះករជាមុន បន្ទាប់ទៅនឹងចេញទៅបណ្តាខេត្តទៅតាមលំដាប់អាទិភាព។ សូមបងប្អូនកុំបារម្ភ រាជរដ្ឋាភិបាលនឹងចាក់ជូនគ្រប់ៗគ្នាគ្រាន់តែមុននិងក្រោយប៉ុណ្ណោះ។

បើតាមសម្តេចតេជោ កម្ពុជាបានចាប់ផ្តើមការចាក់វ៉ាក់សាំងបង្ការកូវីដ១៩ នៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១ ដែលម្ជុលទី១បានទៅ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ជាកូនច្បងនាយករដ្ឋមន្រ្តីនៃកម្ពុជា និងជាអគ្គមេបញ្ជាការរងនៃភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក។

ថ្ងៃទី១១ ខែមេសា កម្ពុជាបានរកឃើញមនុស្សទី១លាន ដែលចាក់វ៉ាក់សាំងការពារកូវីដ គឺលោក ប៉ាន់ សុវណ្ណរិទ្ធិ កាលនោះរាជរដ្ឋាភិបាលប្រគល់រង្វាន់ ១០លានរៀល។

ថ្ងៃទី១៤ ខែ ឧសភានេះ រកឃើញមនុស្សទី២លាន ដែលបានទៅកញ្ញា ទិត ចិន្តា អាយុ ២៣ឆ្នាំ ជាកម្មការិនីរោងចក្រ ហើយទទួលរង្វាន់លើកទឹកចិត្តចំនួន ១០លានរៀលទៀត។