បើ​កយុទ្ធនាការទ្រង់ទ្រាយធំ ​ចាក់វ៉ាក់សាំង​ដូស​ទី​មួយនៅ​ខណ្ឌ​បឹងកេងកង និង​សែនសុខ នឹង​ចាប់ផ្តើម​ពី​​ថ្ងៃ ១៨ ឧសភា​នេះ​ទៅ

សង្គម​និង​សេដ្ឋកិច្ច

រដ្ឋបាល​រាជធានី​ភ្នំពេញ ប្រកាស​ពី​យុទ្ធនាការ​ចាក់វ៉ាក់សាំងទ្រង់ទ្រាយ​ធំ​ដលពលរដ្ឋ​រស់នៅ​ខណ្ឌចំនួនពីរ​គឺ​ខណ្ឌ​បឹងកេងកង និងខណ្ឌ​សែនសុខ ដែល​នឹង​ចាប់ផ្តើមពី​ថ្ងៃ ១៨ ឧសភានេះទៅ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យុទ្ធនាការដែល​នឹង​ប្រើប្រាស់​ពេល​មួយ​ខែ នឹង​ចាប់ផ្តើម​ចាក់​ដូស​ទី​មួយ​ពីថ្ងៃទី១៨ ខែ​ឧសភា ដល់​ថ្ងៃ ៣១ ឧសភា ឆ្នាំ ២០២១ និង​ដូស​ទីពីរ​ចាប់ពី​ថ្ងៃទី ១ មិថុនា ដល់ថ្ងៃ ១៥ ខែ​មិថុនា ឆ្នាំ​២០២១ តាម​ការ​អញ្ជើញ​របស់​អាជ្ញាធរ​មូលដ្ឋាន​ តាម​ទីតាំង​ដែល​បានកំណត់៕