អបអរសាទរ! អ្នកជំងឺកូវីដ១៩ ៣១៩នាក់ បានជាសះស្បើយនៅមណ្ឌលព្យាបាលកម្រិតស្រាលកោះពេជ្រ

សង្គម​និង​សេដ្ឋកិច្ច

អ្នកជំងឺកូវីដចំនួន ៣១៩នាក់ ដែលនៅមណ្ឌលព្យាបាលជំងឺកូវីដ-១៩ កម្រិតស្រាលកោះពេជ្រ បានជាសះស្បើយ ហើយត្រូវបានអញ្ញាតិអោយត្រឡប់ទៅផ្ទះនៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២១នេះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សូមចុច Subscribe Telegram oknha_news ដើម្បីទទួលបានព័ត៌មានគ្រប់​សកម្មភាព​ឧកញ៉ា​ អាជីវកម្ម ចែក​រំលែក ជោគជ័យ

ក្រុមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ TYDA បានឲ្យដឹងថា អ្នកជំងឺចំនួន ៣១៩នាក់ បន្ថែមទៀតត្រូវបានក្រុមគ្រូពេទ្យរបស់យើងអោយត្រឡប់ទៅផ្ទះវិញ។ ក្រោយពីទទួលការព្យាបាលយ៉ាងយកចិត្តទុកដាក់ខ្ពស់ពីសំណាក់ ក្រុមគ្រូពេទ្យសម្តេចតេជោប្រឆាំងជំងឺកូវីដ១៩ ពួកគាត់បានជាសះស្បើយ និងត្រូវធ្វើចត្តាឡីស័កខ្លួនឯងដាច់ដោយឡែករយៈពេល១៤ថ្ងៃបន្តទៀត ដើម្បីតាមដានសុខភាព។

សូមបញ្ជាក់ថា កម្ពុជាបន្តរកឃើញអ្នកឆ្លងកូវីដ១៩ថ្មីចំនួន ៣៣៥ នាក់ទៀត ជាសះស្បើយ ៨៧៣ នាក់។ ដូច្នេះគិតត្រឹមព្រឹក ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២១ មានអ្នកឆ្លងសរុបចំនួន ២១៨៣៤ នាក់ អ្នកជាសះស្បើយ ១០៧៤០ នាក់ និងអ្នកស្លាប់ក្នុងព្រឹត្តិការណ៍សហគមន៍កុម្ភៈ ១៤៧ នាក់៕