ម្ចាស់កាហ្វេល្បីមួយឈ្មោះ The KOI និង Tube Cafe ជាកូនប្រសារឧកញ៉ា ហេង សៀ ត្រូវបានចាប់ខ្លួន

សង្គម​និង​សេដ្ឋកិច្ច

សមត្ថកិច្ចចាប់ខ្លួនលោក ឃន ឈុនដារ៉ា ជាកូនប្រសារឧកញ៉ា ហេង សៀ ដែលបានជួលមនុស្សប្រុស-ស្រីថតរូបអាសអាភាសដើម្បីបំភាន់សាធារណជន និងបំផ្លាញកិត្តិយស យ៉ាងធ្ងន់ធ្ងរបំផុតលើកញ្ញា មាន ពេជ្ររីតា។ នេះបើតាមមន្ដ្រីជាន់ខ្ពស់នៃអគ្គស្នងការនគរបាលជាតិ ប្រាប់អ្នកសារព័ត៌មាននៅរសៀលថ្ងៃទី១៥ ខែឧសភា នេះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សូមចុច Subscribe Telegram oknha_news ដើម្បីទទួលបានព័ត៌មានគ្រប់​សកម្មភាព​ឧកញ៉ា​ អាជីវកម្ម ចែក​រំលែក ជោគជ័យ

លោក ឃន ឈុនដារ៉ា គឺជាម្ចាស់កាហ្វេល្បីមួយឈ្មោះ The KOI និង Tube Cafe លោកត្រូវបានចោទពីបទជួលមនុស្សប្រុស-ស្រីថតរូបអាសអាភាសដើម្បីបំភាន់ និងបំផ្លាញកិត្តិយសកញ្ញា មាន ពេជ្ររីតា។

ពាក់ព័ន្ធករណីខាងលើនេះ កម្លាំងសមត្ថកិច្ចបាននឹងកំពុងបន្តតាមចាប់អ្នកពាក់ព័ន្ធផ្សេងទៀត ដែលចូលរួមប្រឌិតលើករណីខាងលើ៕