មកដឹងថវិកាអ្នកឧកញ៉ា គិត ម៉េង ចូលរួមជាមួយក្រុមឧកញ៉ាដែលគៀងគរថវិកាបានជាង ១លាន៣០ម៉ឺនដុល្លារ

ជុំវិញ​ឧកញ៉ា

ក្រុមមហាសេដ្ឋី និងសេដ្ឋីនៅកម្ពុជាប្រមាណ ១២៦នាក់ កាលពីថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២១ បានប្រមូលគៀងគរថវិកាសរុបចំនួន ១,៣៩៧,៥៨៤, ដុល្លារអាមេរិក ទឹកបរិសុទ្ធ ២០,០០០ យួរ និងទឹកសុទ្ធ ៥០០កេះ ម៉ាស់ ១០០ ០០០បន្ទះ អាល់កុល ៣៦០០លីត្រ សាប៊ូលាងដៃ ៦០០០លីត្រ ត្រីខ ៥០កេះ និងចេក ២០កេះ ដើម្បីចូលរួមប្រយុទ្ធប្រឆាំងកូវីដ១៩។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្នុងចំណោមថវិកាដ៏ច្រើននោះ អ្នកឧកញ៉ា គិត ម៉េង និងលោកជំទាវ បានចូលបរិច្ចាគថវិកាចំនួន ៧ម៉ឺនដុល្លារ ជាមួយសប្បុរសជនច្រើនរូបទៀត។

សូមចុច Subscribe Telegram oknha_news ដើម្បីទទួលបានព័ត៌មានគ្រប់​សកម្មភាព​ឧកញ៉ា​ អាជីវកម្ម ចែក​រំលែក ជោគជ័យ  

អ្នកឧកញ៉ា គិត ម៉េង មានប្រសាសន៍ថា ក្នុងរយ:ពេលប៉ុន្មានសប្ដាហ៍ចុងក្រោយនេះ កងយោធពលខេមរភូមិន្ទ និងសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ បានចាប់ផ្ដើមយុទ្ធនាការចាក់វ៉ាក់សាំងនៅតំបន់រងគ្រោះខ្លាំងដោយសារជំងឺកូវីដ-១៩ នៅរាជធានីភ្នំពេញ ដើម្បីបង្កើនល្បឿននៃការចាក់វ៉ាក់សាំង។

អ្នកឧកញ៉ាថ្លែងថា ខ្ញុំ និងភរិយា ចំណាន សូមគោរព និងកោតសរសើរចំពោះឯកឧត្តម ឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត កងយោធពលខេមរភូមិន្ទ និងគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ ព្រមទាំងបានបរិច្ចាគថវិកាចំនួន៧ម៉ឺនដុល្លារ ដើម្បីចូលរួមក្នុងកិច្ចប្រឹងប្រែងសំដៅបញ្ចប់ជំងឺរាតត្បាតនេះ និងធ្វើការឆ្ពោះទៅរកការថែរក្សាប្រជាជាតិជាទីស្រឡាញ់របស់យើងឱ្យមានសុវត្ថិភាព។

ជាមួយគ្នានោះអ្នកឧកញ៉ាក៏បានលើកបកកកាយនូវទស្សនៈលើកទឹកចិត្តរបស់លោក Mary Roach ថា «វីរភាពមិនតែងតែកើតឡើងនៅក្នុងភាពជោគជ័យដ៏ធំធេងនោះទេ។ ពេលខ្លះ ជ័យជម្នះតូចៗ និងដួងចិត្តធំទូលាយក៏ផ្លាស់ប្តូរប្រវត្តិសាស្រ្តដែរ» ៕