មូលហេតុនៅពីក្រោយការចាប់ខ្លួនកូនស្រីបង្កើតឧកញ៉ា ហេង សៀ ភរិយាម្ចាស់ KOI

ជុំវិញ​ឧកញ៉ា

កូនស្រីបង្កើតឧកញ៉ា ហេង សៀ គឺអ្នកស្រី តាំង គីមហៀង ដែលរួមគំនិតគ្នាជាមួយប្ដី ត្រូវបានសមត្ថកិច្ចចាប់ខ្លួន ពីបទជួលមនុស្សប្រុស-ស្រី ថតរូបភាពអាសអាសភាស ដើម្បីបំភាន់សាធារណជន និងបំផ្លាញកិត្តិយស កញ្ញា មាន ពេជ្ររីតា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សូមចុច Subscribe Telegram oknha_news ដើម្បីទទួលបានព័ត៌មានគ្រប់​សកម្មភាព​ឧកញ៉ា​ អាជីវកម្ម ចែក​រំលែក ជោគជ័យ

ការចាប់ខ្លួនអ្នកស្រី តាំង គីមហៀង ធ្វើឡើងនៅយប់ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២១ ស្ថិតនៅទីតាំងក្រុមហ៊ុនកញ្ចក់ ហេង ស្រេងហុង តាមបណ្ដោយផ្លូវមុនីរ៉េត សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ បន្ទាប់ពីជននេះរួមគំនិតគ្នាជាមួយប្ដី ដើម្បីបំផ្លាញកិត្តិយសកញ្ញា មាន ពេជ្ររីតា ពិធីការិនីស្ថានីយ៍ទូរទស្សន៍ MYTV និងជាអតីតតារាបង្ហាញម៉ូដ។

អ្នកស្រី តាំង គីមហៀង ត្រូវបានស្គាល់ថាជាភរិយាលោក ឃន ឈុនដារ៉ា ម្ចាស់កាហ្វេល្បីមួយឈ្មោះ The KOI និង Tube Cafe ហើយលោកត្រូវបានកម្លាំងសមត្ថកិច្ចនាំខ្លួនកាលពីល្ងាចថ្ងៃទី១៥ពីបទជួលមនុស្សប្រុស-ស្រីថតរូបអាសអាភាសដើម្បីបំភាន់ និងបំផ្លាញកិត្តិយសកញ្ញា មាន ពេជ្ររីតា។

បើតាមមន្រ្តីសមត្ថកិច្ច ពាក់ព័ន្ធករណីខាងលើនេះ កម្លាំងសមត្ថកិច្ចបាននឹងកំពុងបន្តតាមចាប់អ្នកពាក់ព័ន្ធផ្សេងទៀត ដែលចូលរួមប្រឌិតលើករណីខាងលើ៕