ភរិយានាយឧត្តមសេនីយ៍ កែ គឹមយ៉ាន ត្រូវបានគណៈសង្ឃនាយកផ្តល់គោរម្យងារជា “អគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍”

សង្គម​និង​សេដ្ឋកិច្ច

លោកជំទាវ ម៉ៅ ម៉ាល័យ កែ គឹមយ៉ាន ត្រូវបានគណៈសង្ឃពុទ្ធសាសនាកម្ពុជា ត្រាស់សម្រេចផ្តល់គោរម្យងារជា “អគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍” កាលពីថ្ងៃទី៦ ខែឧសភា​ ឆ្នាំ២០២១ ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សូមចុច Subscribe Telegram oknha_news ដើម្បីទទួលបានព័ត៌មានគ្រប់​សកម្មភាព​ឧកញ៉ា​ អាជីវកម្ម ចែក​រំលែក ជោគជ័យ

លោកជំទាវ ម៉ៅម៉ាល័យ កែ គឹមយ៉ាន ជាប្រធានកិត្តិយសមាគមនារីកម្ពុជា សន្តិភាព និងអភិវឌ្ឍន៍ខេត្តបន្ទាយមានជ័យ ។ លោកជំទាវត្រូវបានព្រះសង្ឃ បរិស័ទ និងមហាជនចាត់ថាជាពុទ្ធសាសនិកដ៏ឆ្នើមក្នុងការជួយទ្រទ្រង់ដល់ព្រះពុទ្ធសាសនានៅកម្ពុជា ទាំងផ្នែកហេដ្ឋាចរនាសម្ព័ន្ធ និងពុទ្ធិកសិក្សា។ មិនតែប៉ុណ្ណោះគាត់ក៏បានចូលរួមវិភាគថវិកាជួយខាងហេដ្ឋារចនាសម្ព័ន្ធជាមួយរាជរដ្ឋាភិបាលកម្ពុជាជាច្រើនផងដែរ។

សូមបញ្ជាក់ថា សាកលវិទ្យាល័យមានជ័យ ផ្តួចផ្ដើមកសាងដោយ ឯកឧត្តម កែ គឹមយ៉ាន និងលោកជំទាវ ម៉ៅ ម៉ាល័យ ដែលត្រូវបានសាងសង់នៅថ្ងៃទី ០៦ ខែ កញ្ញា ឆ្នាំ ២០០៦ លើផ្ទៃដី ២១,៧ ហិចតា ក្នុងគម្រោងថវិកា ៣.៥០០.០០០ ដុល្លារអាមេរិក ស្ថិតនៅក្នុងភូមិ បាណយ សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។