កូនស្រីឧកញ៉ា ហេង សៀ ត្រូវបានអប់រំនិងដោះលែងឲ្យមានសេរីភាពវិញហើយ

ជុំវិញ​ឧកញ៉ា

ភរិយាឧកញ៉ា ឃន ឈុនដារ៉ា កូនបង្កើតឧកញ៉ា ហេង សៀ អ្នកស្រី តាំង គីមហៀង ត្រូវសមត្ថកិច្ចអនុញ្ញាត្តិឲ្យត្រឡប់ទៅលំនៅដ្ឋានវិញកាលពីថ្ងៃទី១៦ ខែឧសភាម្សិលមិញ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សូមចុច Subscribe Telegram oknha_news ដើម្បីទទួលបានព័ត៌មានគ្រប់​សកម្មភាព​ឧកញ៉ា​ អាជីវកម្ម ចែក​រំលែក ជោគជ័យ

តាមប្រភពព័តិមានពីស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា ចំពោះកូនស្រីបង្កើតលោកឧកញ៉ា ហេង សៀ ឈ្មោះ តាំង គីមហៀង មិនពាក់ព័ន្ធបទល្មើស ត្រូវអប់រំដោះលែងឲ្យមានសេរីភាពវិញហើយ។

ការចាប់ខ្លួនអ្នកស្រី តាំង គីមហៀង ធ្វើឡើងនៅយប់ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២១ ស្ថិតនៅទីតាំងក្រុមហ៊ុនកញ្ចក់ ហេង ស្រេងហុង តាមបណ្ដោយផ្លូវមុនីរ៉េត សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ បន្ទាប់ពីជននេះរួមគំនិតគ្នាជាមួយប្ដី ដើម្បីបំផ្លាញកិត្តិយសកញ្ញា មាន ពេជ្ររីតា ពិធីការិនីស្ថានីយ៍ទូរទស្សន៍ MYTV និងជាអតីតតារាបង្ហាញម៉ូដ៕