៤ ខែ​ដើម​ឆ្នាំ ២០២១ កម្ពុជា​នាំ​ចេញ​ម្រេច​ជាង ២ ពាន់​តោនទៅ​ទីផ្សារ​ក្រៅ​ប្រទេស

សង្គម​និង​សេដ្ឋកិច្ច

យោងតាមរបាយការណ៍របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឲ្យដឹងថា គិតត្រឹមរយៈពេល៤ខែដើម ឆ្នាំ២០២១នេះ កម្ពុជា​បាន​នាំចេញម្រេចមានចំនួន ២១៤១.៩៣តោន ថយចុះ៤.៨៩ភាគរយ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្នុងនោះការ​នាំចេញទៅប្រទេសប៊ែលហ្សិក ចំនួន៧.៥៦តោន, សារធារណរដ្ឋឆេក១.២០តោន, បារាំង៦.២០តោន, អាល្លឺម៉ង៣.៣២តោន, ជប៉ុន២.១៨តោន, កូរ៉េ១.៣០តោន, ប៉ូឡូញ៧.០៩តោន, រុស្សី០.៣១តោន, ស៊ុយអ៊ែត១.១៥តោន, កោះតៃវ៉ាន់១៥តោន, អង់គ្លេស១.២៤តោន, អាមេរិក០.៣៩តោន និងវៀតណាម ២០៩៤.៩៩តោន។

​បើតាម​ប្រធានសមាគមម្រេចកំពត លោក ងួន ឡាយ បាន​បញ្ជាក់​ពី​តម្លៃ​ម្រេច​នៅលើទីផ្សារ​ដោយ​ម្រេចខ្មៅតម្លៃ១៥ដុល្លារ ក្នុងមួយគីឡូក្រាម, ម្រេចក្រហមតម្លៃ២៥ដុល្លារ ក្នុងមួយគីឡូក្រាម និងម្រេចសតម្លៃ២៨ដុល្លារ ក្នុងមួយគីឡូក្រាម។