ប្រទេសជប៉ុន​ហាមចូល​​​អ្នក​ដំណើរចាក់​​ចេញ​ពី​កម្ពុជា​ ថៃ​ ទីម័រ​ខាង​កើត និង​៤ប្រទេសទៀត

សង្គម​និង​សេដ្ឋកិច្ច

រដ្ឋាភិបាល​ប្រទេស​ជប៉ុន​នៅ​ថ្ងៃ​ពុធបាននិយាយ​ថា ជប៉ុន​នឹង​ហាម​​អ្នក​ដំណើរ​​បរទេស​ទាំង​អស់​ដែល​ចេញ​ពី​ប្រទេស​កម្ពុជា ថៃ និង​​​៥​ប្រទេស​ផ្សេង​ទៀត​មិន​ឲ្យ​ចូល​ប្រទេស​ខ្លួន​ឡើយ​​​ដើម្បី​ទប់​ស្កាត់​កូវីដ-១៩។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សូមចុច Subscribe Telegram oknha_news ដើម្បីទទួលបានព័ត៌មានគ្រប់​សកម្មភាព​ឧកញ៉ា​ អាជីវកម្ម ចែក​រំលែក ជោគជ័យ

ចំណាត់​ការ​នេះ​នឹង​ត្រូវអនុវត្ត​ចាប់​ពី​ថ្ងៃ​សុក្រ ទី២១ ខែ​ឧសភា សប្តាហ៍​នេះ។ ការ​ហាម​អ្នក​ដំណើរជន​បរទេស​​ទាំង​អស់​ដែល​ចេញ​ពី​ប្រទេស​កម្ពុជា ថៃ និង​៥​ប្រទេស​ផ្សេង​ទៀត​មាន ស្រីលង្កា  សីស្ហែល សេនលូសៀ ទីម័រ​ខាង​កើត និង​ម៉ុងហ្គោលី​ដែលបាន​ធ្វើ​ឲ្យ​​កើត​​ចំនួន​ប្រទេស និង​តំបន់​​​ដែល​ត្រូវ​រឹត​ត្បិត​ដល់​ទៅ​១៥៩​។

អ្នក​​ដំណើរ​បរទេស​ទាំង​អស់​ដែល​បាន​ទៅ​កាន់​តំបន់​ទាំង​នោះ​ក្នុង​រយៈ​ពេល​១៤​ថ្ងៃ​នៃ​ការ​មក​ដល់​នឹង​មិន​ត្រូវ​អនុញ្ញាត​ឲ្យ​ចូល​ប្រទេស​ជប៉ុន​ឡើយ លើក​លែង​តែ​មាន​ករណី​ពិសេស។ ជន​ជាតិ​ជប៉ុន​មិន​ស្ថិត​នៅ​ក្រោម​បំរាម​នេះ​ទេ។

ការ​ចេញវិធាន​ការ​នេះ​ដើម្បី​ទប់​ស្កាត់​កូវីដ-១៩ ​ដែល​​​​កំពុង​រាលដាល​​​នៅ​ប្រទេស​ជប៉ុន ខណៈ​ប្រទេស​​​អាស៊ី​មួយ​នេះ​គ្រោង​នឹង​បើក​ព្រឹត្តិការណ៍​កីឡា​អូឡាំពិក​រដូវ​ក្តៅ​នៅ​ថ្ងៃ​ទី​២៣ ខែ​កក្កដា​​ ខាង​មុខ។

ទន្ទឹម​ជា​មួយ​គ្នា​នេះ មហា​ជន​ជា​ច្រើន​បាន​ដាក់​ញត្តិ​តាម​អនឡាញ​ឲ្យ​ជប៉ុន​លុប​ចោល​គម្រោង​​ធ្វើ​ម្ចាស់​ផ្ទះ​ព្រឹត្តិការណ៍​កីឡាអូឡាំពិក​នេះ​​ដោយ​សារ​ប្រឈម​នឹង​កូវីដ-១៩ ប៉ុន្តែ​ទាំង​រដ្ឋាភិបាល​ជប៉ុន និង​គណៈកម្មាធិការ​អូឡាំពិក​អន្តរជាតិ​នៅ​តែ​ប្តេជ្ញា​ដំណើរ​ការ​ព្រឹត្តិការណ៍​កីឡា​នេះ​ដដែល។

សូម​បញ្ជាក់​ថា ប្រទេស​ជប៉ុន​គិត​ត្រឹម​ថ្ងៃ​ទី​១៩ ខែ​ឧសភា ម្សិល​មិញ​នេះ​មាន​ករណី​ឆ្លង​សរុប​ចំនួន​៦៩២ ៧០២​នាក់ និង​ករណី​ស្លាប់​ចំនួន​១១៨៥១​នាក់៕

ប្រភព៖ nippon