ឧកញ៉ា លី ហួរ ដឹកនាំ ឧកញ៉ា​ៗ​ជា​ច្រើន​រូប ចូលរួម​សន្និបាត​និង​ពិព័រណ៍ នៅ​សឹង្ហ​បុរី

ជុំវិញ​ឧកញ៉ា សង្គម​និង​សេដ្ឋកិច្ច

លោក​ឧកញ៉ា លី ហួរ ប្រធាន​សមាគម​អ្នក​អភិវឌ្ឍន៍​លំនៅឋាន​កម្ពុជា បាន​ដឹកនាំ​សមាជិក​-​សមាជិកា សមាគម​អ្នក​អភិវឌ្ឍន៍​លំនៅឋាន​កម្ពុជា ដែល​​ភាគ​ច្រើន សុទ្ធតែ​មាន​ងារ​ជា​ឧកញ៉ា ទៅ​ចូលរួម​សន្និបាត និង​ពិព័រណ៍ International Build Environment Week ( IBEW ) នៅ​សណ្ឋាគារ Marina Bay Sands នៅ​ប្រទេស​សិង្ហ​បុរី​។ ពិព័រណ៍​លំនៅឋាន​អន្តរជាតិ​នេះ ធ្វើឡើង​ចាប់ពី​ថ្ងៃ​ទី​០៣ ដល់​ថ្ងៃទី​០៦ ខែកញ្ញា ឆ្នាំ​២០១៩​។​

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

​សមាគម​អ្នក​អភិវឌ្ឍន៍​លំនៅឋាន​កម្ពុជា គឺជា​ដៃគូ​សហការ គាំទ្រ​ក្នុង​ពិធី​សន្និបាត និង​ពិ​ព​ព័រ​ណ៍ International Build Environment Week ( IBEW ) ដែល​រៀបចំ​ដោយ​ក្រុមហ៊ុន Reed Exhibitions នៅ​សណ្ឋាគារ Marina Bay Sands នៅ​ថ្ងៃទី​០៣ ដល់​ថ្ងៃទី​០៦ ខែកញ្ញា ឆ្នាំ​២០១៩​។



នេះ​ជា​ព្រឹត្តិការណ៍​ពិព័រណ៍​ដ៏​ធំ​បំផុត​របស់​ប្រទេស​សឹង្ហ​បុរី ដែល​គ្របដណ្តប់​លើ​ការអភិវឌ្ឍ និង​បរិបទ​រស់នៅ ដែល​ផ្សារភ្ជាប់​ជាមួយនឹង​បរិស្ថាន ដែលមាន​ដូចជា ពិព័រណ៍​សម្ភារៈ​សំណង់ ពិព័រណ៍​ស្ថាបត្យកម្ម ពិព័រណ៍​សម្ភារៈ​អគ្គិសនី និង​ពិព័រណ៍​សម្ភារៈ​បច្ចេកវិទ្យា​។​

ប្រឹត្តិការណ៍​ពិព័រណ៍​អន្តរជាតិ​នេះ មាន​អ្នក​ជំនាញ​វិស័យ​សំណង់​ប្រមាណ​ជាង ១៣៥០០ នាក់ មកពី​ទូទាំងប្រទេស​នៅ​អាស៊ី ក្នុង​គោលបំណង សម្របសម្រួល​ដល់​ការសិក្សា ការ​ទំនាក់ទំនង និង​ការសហការ​ជាមួយ​អ្នក​ជំនាញ​ក្នុងស្រុក និង​ក្រៅប្រទេស​៕






































ប្រភព៖ swiftnewsdaily