លោក ហេង វ៉ាន់ដា៖ បើទោះបីព្រឹត្តិការណ៍ ២០កុម្ភៈ​ មិនទាន់ចប់ក៏ដោយ ប្រសិនបើក្រសួងអប់រំអនុញ្ញាតឱ្យយើងបើក យើងនឹងបើកភ្លាម

សង្គម​និង​សេដ្ឋកិច្ច

ក្រសួងប់រំ យុវជន និងកីឡា ត្រៀមបើកសាលារៀនឡើងវិញក្រោយការប្រកាសបិទ “ព្រឹត្តិការណ៍ ២០កុម្ភៈ” ខណៈមានបុគ្គលិកអប់រំ និងលោកគ្រូ-អ្នកគ្រូចំនួន៨៥% នៃចំនួនសរុប១៥៨,០០០នាក់នៅទូទាំងប្រទេសបានទទួលការចាក់វាក់សាំងរួចរាល់។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សូមចុច Subscribe Telegram oknha_news ដើម្បីទទួលបានព័ត៌មានគ្រប់​សកម្មភាព​ឧកញ៉ា​ អាជីវកម្ម ចែក​រំលែក ជោគជ័យ

លោក រស់ សុវាចា អ្នកនាំពាក្យ ក្រសួងប់រំ យុវជន និងកីឡា បានបញ្ជាក់ថា៖ “ជារួម ការបើកសាលារៀនឡើងវិញនាពេលណាមួយខាងមុខនេះ ផ្តោតលើគោលការសុវត្ថិភាពសុខភាព ស្របនឹងវិធានការសុខាភិបាលដើម្បីលើកម្ពស់គន្លងជីវិតថ្មីក្នុងវិស័យអប់រំ ហើយក្រសួងអប់រំ យុវជន និងកីឡានឹងជម្រាបជូនសាធារណជននាពេលក្រោយស្តីពីព័ត៌មានពាក់ព័ន្ធនឹងការបើកសាលារៀនឡើងវិញ និងទិដ្ឋភាពពាក់ព័ន្ធ”។

ចំណែក លោក ហេង វ៉ាន់ដា ប្រធានក្រុមប្រឹក្សាភិបាលសមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជាបានលើកឡើងថា វិស័យឯកជននៅមិនទាន់បានស្នើសុំទៅក្រសួងឱ្យដំណើរការសាលាឡើងវិញនៅឡើយទេ ពីព្រោះនៅមិនទាន់បានបិទបញ្ចប់ ព្រឹត្តិការណ៍ ២០កម្ភៈនៅឡើយ។

លោក បានបន្តថា៖ “ថ្វីត្បិតតែចំនួនឆ្លងមានការធ្លាក់ចុះ និងបានធូរស្រាលមែន តែចំនួនអ្នកឆ្លងនៅមានការព្រួយបារម្ភនៅឡើយ។ បើសាលាបើកវាប៉ះពាល់ដល់និស្សិត និងសិស្សព្រោះសាលាជាកន្លែងប្រមូលផ្តុំ។ តែបើទោះបីជា ព្រឹត្តិការណ៍ ២០កុម្ភៈ​ មិនទាន់ចប់ក៏ដោយ ប្រសិនបើក្រសួងអប់រំអនុញ្ញាតឱ្យយើងបើក យើងនឹងបើកភ្លាម”៕