លម្អិត! តម្លៃព្យាបាលជំងឺកូវីដ-១៩ នៅមន្ទីរពេទ្យឯកជនមួយ ខណៈមន្ទីរពេទ្យ២ផ្សេងទៀតមិនទាន់បញ្ចេញតម្លៃ

សង្គម​និង​សេដ្ឋកិច្ច

ស្ថានភាពជំងឺកូវីដ១៩នៅប្រទេសកម្ពុជាមិនទាន់មានសញ្ញាវិជ្ជមាននៅឡើង។ កាលពីពេលកន្លងទៅ ក្រសួងសុខាភិបាល​អនុញ្ញាតឱ្យមន្ទីរពេទ្យឯកជនចំនួន ០៣ ទទួលព្យាបាលអ្នកជំងឺកូវីដ-១៩គឺ​ មន្ទីរពេទ្យ សង់ត្រាល់​ មន្ទីរពេទ្យ រ៉ូយ៉ាល់ភ្នំពេញ​ និង​ មន្ទីរពេទ្យវិសាលសុខ។​

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សូមចុច Subscribe Telegram oknha_news ដើម្បីទទួលបានព័ត៌មានគ្រប់​សកម្មភាព​ឧកញ៉ា​ អាជីវកម្ម ចែក​រំលែក ជោគជ័យ

សម្រាប់មន្ទីរពហុព្យាបាល និងសម្ភព វិសាល សុខ បានបង្ហាញអំពីតម្លៃសម្រាកព្យាបាលជំងឺកូវីដ-១៩ រវាងអ្នកជំងឺជនជាតិខ្មែរ និងជនជាតិបរទេស ដែលអ្នកជំងឺបរទេសត្រូវចំណាយលើសអ្នកជំងឺខ្មែរចំនួន១០០ដុល្លារគ្រប់ប្រភេទបន្ទប់ដែលអ្នកជំងឺជ្រើសរើស និងត្រូវការព្យាបាល។

– តម្លៃសម្រាកព្យាបាលសំរាប់បន្ទប់ ម៉ាស៊ីនត្រជាក់គ្រែ២ និងគ្រែ៣ តម្លៃ២៥០ដុល្លារ ចំពោះអ្នកជំងឺខ្មែរ និងចំពោះអ្នកជំងឺបរទេសគឺ ៣៥០ដុល្លារ។

– តម្លៃសម្រាកព្យាបាលសំរាប់បន្ទប់ ម៉ាស៊ីនត្រជាក់តូច តម្លៃ៤០០ដុល្លារ ចំពោះអ្នកជំងឺខ្មែរ និងចំពោះអ្នកជំងឺបរទេសគឺ ៥០០ដុល្លារ។

– តម្លៃសម្រាកព្យាបាលសំរាប់បន្ទប់ ម៉ាស៊ីនត្រជាក់ធំ តម្លៃ៥០០ដុល្លារ ចំពោះអ្នកជំងឺខ្មែរ និងចំពោះអ្នកជំងឺបរទេសគឺ ៦០០ដុល្លារ។

– តម្លៃសម្រាកព្យាបាលសំរាប់បន្ទប់ VIP តម្លៃ៧០០ដុល្លារ ចំពោះអ្នកជំងឺខ្មែរ និងចំពោះអ្នកជំងឺបរទេសគឺ ៨០០ដុល្លារ។

– តម្លៃសំរាកព្យាបាលសំរាប់បន្ទប់ SUPER VIP តម្លៃ១,០០០ដុល្លារ ចំពោះអ្នកជំងឺខ្មែរ និងចំពោះអ្នកជំងឺបរទេសគឺ ១,១០០ដុល្លារ។

– បន្ទប់សង្គ្រោះបន្ទាន់ តម្លៃ១,២០០ដុល្លារ ចំពោះអ្នកជំងឺខ្មែរ និងចំពោះអ្នកជំងឺបរទេសគឺ ១,៣០០ដុល្លារ។

មន្ទីរពហុព្យាបាល និង សម្ភព វិសាលសុខ បានបញ្ជាក់ថា តម្លៃខាងលើ រួមទាំងថ្លៃបន្ទប់ ថ្លៃម្ហូបអាហារ ថ្លៃថ្នាំ ថ្លៃគ្រូពេទ្យពិនិត្យព្យាបាល ថ្លៃសេវាគិលានុប្បដ្ឋាក ថ្លៃថត X-Ray ម្តង បើថតពីរដងគិតថែមម្ដង៦០ដុល្លារ អុកស៊ីសែនត្រូវបង់ប្រាក់បន្ថែមម្ដង ១៥ដុល្លារ និងត្រូវបង់បន្ថែម ចំពោះថ្នាំមានតម្លៃចាប់ពី ៥ដុល្លារ ឡើងទៅ តែមុននឹងប្រើគ្រូពេទ្យបានប្រាប់អ្នកជំងឺជាមុន តែថ្នាំដែលប្រើជាប្រចាំមានតម្លៃក្រោម៥ដុល្លារ មិនបង់ប្រាប់បន្ថែមឡើយ។

ធ្វើតេស្តមួយអាទិត្យដំបូងមិនគិតលុយទេ អាទិត្យទី២ ធ្វើតេស្តម្តង ១៣០ដុល្លារ ហើយ ៤៨ម៉ោង ធ្វើតេស្តម្តង ៤៨ម៉ោងធ្វើតេស្តម្តង រហូតដល់អ្នកជំងឺរកឃើញអវិជ្ជមាន (Negative) ទើបបានចេញវិញ្ញាបនបត្រឱ្យអ្នកជំងឺទៅផ្ទះ ហើយធ្វើចត្តាឡីស័ក១៤ថ្ងៃបន្តទៀត។

គ្រប់អ្នកជំងឺទាំងអស់ដែលសម្រាកព្យាបាលកូវីដ-១៩ អាចមានរយៈពេលយ៉ាងតិចបំផុត ១០ថ្ងៃ យ៉ាងយូរបំផុត២០ថ្ងៃ ទៅតាមសភាពអ្នកជំងឺធ្ងន់ ឬស្រាល៕