មុននិងបានពហុកីឡាដ្ឋានជាតិអូឡាំពិកដ៏ល្បីល្បាញ ដែលមាន​លទ្ធភាព​ទទួល​ទស្សនិកជន​បាន​ប្រមាណ​៥ម៉ឺន​នាក់

សង្គម​និង​សេដ្ឋកិច្ច

ពហុកីឡដ្ឋាន​ជាតិ​អូឡាំពិក​​​​​ គឺជាពហុកីឡដ្ឋានរដ្ឋ មានទីតាំង​នៅ​ចំ​កណ្ដាល​ទីក្រុងភ្នំពេញ។ ពហុកីឡដ្ឋាននេះ​មាន​លទ្ឋភាព​ទទួល​ទស្សនិកជន​បាន​ប្រមាណ​៥ម៉ឺន​នាក់​ (ចំណុះអតិបរមា ៧មុឺននាក់)។ ត្រូវ​បាន​គូរ​ប្លង់​ដោយ​​លោក វណ្ណ មូលីវណ្ណ​ ​ដែលជាស្ថាបត្យករ​ខ្មែរ​ដ៏​ល្បី​មួយរូប។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សូមចុច Subscribe Telegram oknha_news ដើម្បីទទួលបានព័ត៌មានគ្រប់​សកម្មភាព​ឧកញ៉ា​ អាជីវកម្ម ចែក​រំលែក ជោគជ័យ

ការ​ស្ថាបនា​ពហុកីឡដ្ឋាន​ជាតិបានចាប់​ផ្ដើម​នៅ​ឆ្នាំ ១៩៦២ ដើម្បី​ត្រៀម​ធ្វើ​ជា​ម្ចាស់​ផ្ទះ​ព្រឹត្តិការណ៍ កីឡា​ឧបទ្វីប​អាស៊ី​អាគ្នេយ៍ (បច្ចុប្បន្ន​បាន​​ប្ដូរ​ឈ្មោះ​ជា​​​កីឡា​អាស៊ី​អាគ្នេយ៍ ឬ ស៊ីហ្គេម (SEA Games)) នៅឆ្នាំ ១៩៦៣ ប៉ុន្តែ​ព្រឹត្តិការណ៍​នេះ​ត្រូវ​បាន​លុប​ចោល​ទៅ​វិញ​​​ដោយ​សារ​បញ្ហា​នយោបាយ​នៅ​កម្ពុជា។ ពិធី​សម្ពោធបាន​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី ១២ ធ្នូ ១៩៦៤ ដំនាល​គ្នា​នឹង បុរីកីឡា​ដែរ។ 

ចាប់​ពី​ឆ្នាំ​២០០៧ ពហុកីឡដ្ឋាន​ជាតិបានក្លាយជា​ទី​ចាប់​អារម្មណ៍​របស់​ប្រជា​ពលរដ្ឋ​​​ក្រុងភ្នំពេញ ដែល​តែង​តែ​មក​ហាត់​ប្រាណ ក៏​ដូច​ជា​មក​លេង​កីឡា​បាល់​ទាត់​ និង​​សកម្មភាព​កីឡា​ផ្សេង​ៗ​ទៀត​ជា​រៀង​រាល់​ថ្ងៃ។

សូមទស្សនារូបមុននិងបានពហុកីឡដ្ឋានជាតិអូឡាំពិក ស្អាតផូរផង់បែបនេះ៖

ប្រភពរូបភាព៖ https://web.facebook.com/dreamspacedesignstudio/?__tn__=-UC*F