បំពេញ​ក្ដី​ស្រមៃ​ ករុណា ពេជ្រ នាំ​ឪពុក​ ចូល​នៅ​ផ្ទះ​វីឡា​ដ៏​ស្កឹមស្កៃ​តម្លៃ​ខ្ទង់​រាប់​ម៉ឺន​ដុល្លារ

កម្សាន្ត

តារាចម្រៀង ករុណា ពេជ្រ បាន​រៀបចំ​ពិធី​ឡើងផ្ទះ​ក្នុង​សភាព​ស្ងប់ស្ងាត់ ស្រប​ពេល​ដែល​តារា​រូប​នេះ​បាន​ស​ន្សា​ថា នឹង​រៀបចំផ្ទះ​អោយ​រួចរាល់ នឹង​ឆាប់​បាន​នាំ​យក​លោកឪពុក​មក​រស់នៅ ជុំ​គ្នា​ក្នុងផ្ទះ​តែ​មួយ ខណៈ​ដែល​ពេល​មុន​លោកឪពុក​របស់​ករុណា បាន​ត្រឹម​សម្រាក​ព្យាបាល​នៅ​ក្នុង​មន្ទីរពេទ្យ​អស់​ជា​ច្រើន​ខែ ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

អស់​រយៈពេល​ជាង​៣​ឆ្នាំ លោក​ករុណា ពេជ្រ បាន​ជំរុញ​ទាំង​ទឹកប្រាក់ និង​ទឹកចិត្ត ព្រោះតែ​ការ​ពុះពារ​ធ្វើ​យ៉ាងណា​ព​ន្លឿ​ន​ក្នុង​ការ​សាងសង់​អោយ​បាន​ឆាប់រហ័ស និង​អាច​ឆាប់​យក​អ្នក​មានគុណ​ដែល​កំពុង​សម្រាន្ត​ម​ភលើ​គ្រែពេទ្យ​មក​រួមរស់​ជុំ​គ្នា​ក្នុង​ដំបូលផ្ទះ​តែ​មួយ ។

ចំណែក​ផ្ទះ​វីឡា​ដ៏​ស្កឹមស្កៃ​នេះ ត្រូវ​បាន​គេ​ដឹង​ថា ចំណាយ​ទឹកប្រាក់​ប្រមាណ​ជាង​៦០​ម៉ឺន​ដុល្លារ ប៉ុន្តែ​ស្រប​ពេល​កំពុង​ផ្ទុះ​ការ​រីក​រាលដាល​ជំងឺ​កូ​វី​ដ​-១៩ បែប​នេះ បាន​ធ្វើ​ឱ្យ​លោក ករុណា ពេជ្រ រៀបចំ​ឡើង ផ្ទះ​វីឡា​យ៉ាង​សាមញ្ញ និង​ស្ងប់ស្ងាត់​។

លោក​ពិតជា​ស្រឡាញ់​លោកឪពុក​ណាស់ ទោះ​លំបាក​បែប​ណា​ក៏​ដោយ ក៏​លោក​នៅ​តែ​ខិតខំ​បំពេញ​បំណង​របស់​លោកឪពុក​។ តារា​ប្រុស​រូប​នេះ រមែង​បំពេញការងារ​មនុស្សធម៌ ដើម្បី​ចែករំលែក​បុណ្យ​កុសល ជូន​ដល់​លោកឪពុក​អោយ​បាន​បន្ត​រស់រាន​មានជីវិត ជុំ​កូន​ជុំ​ចៅ សុខ​សប្បាយ​តទៅ​។