ក្រុមហ៊ុន ជីប ម៉ុង បរិច្ចាគថវិកា​៥០ម៉ឺន​ដុល្លារ ដល់មូលនិធិគន្ធបុប្ផា

សង្គម​និង​សេដ្ឋកិច្ច

ទឹកប្រាក់​ចំនួន​៥០ម៉ឺនដុល្លារសហរដ្ឋអាមេរិក ត្រូវ​បាន​​ក្រុមហ៊ុន ជីប ម៉ុង ដើម្បី​បរិច្ចាគ​ជូន​មូល​និធិគន្ធបុប្ជាកម្ពុជា​ក្នុង​ការ​ចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលធានា​ដល់​និរន្តរភាពនៃ​ប្រតិបត្តិការ​របស់មន្ទីរពេទ្យគន្ធបុប្ផា។ នេះ​បើ​តាម​ការ​លើក​ឡើង ផេក Chip Mong Land ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព


ពិធី​ប្រគល់​​​ទទួល​បាន​ធ្វើ​ឡើង ក្រោម​​វត្ត​មាន​​ថ្នាក់​ដឹក​នាំ​ក្រុមហ៊ុន និង អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និង​ជា​ប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​មូលនិធិគន្ធបុប្ផាកម្ពុជា ។ សកម្មភាព​សប្បុរសធម៌ ដ៍​ធំធេង​នេះ គឺ​ជា​កាយវិការដ៏​គួរឱ្យគោរព​របស់ក្រុមហ៊ុន និងការធ្វើជាគំរូក្នុងការចូលរួមចំណែកជាមួយ​រដ្ឋាភិបាល​ក្នុងមូលនិធិគន្ធបុប្ផាកម្ពុជា​ក្នុងការទ្រទ្រង់កិច្ចដំណើរការរបស់មន្ទីរពេទ្យគន្ធបុប្ផាទាំងប្រាំទីតាំងនៅរាជធានីភ្នំពេញ និងខេត្តសៀមរាប។

សូម​បញ្ជាក់​ផង​ដែរ​ថា កន្លង​មកក្រុមហ៊ុន ជីប ម៉ុង ក៏ធ្លាប់បានបរិច្ចាគថវិកាចំនួន១០ម៉ឺនដុល្លារ ជូនមូលនិធិគន្ធបុប្ជាកម្ពុជា​ផង​ដែរ។ ដោយឡែកនៅឆ្នាំនេះ ក្រុមហ៊ុនជីប ម៉ុងបានបង្កើន​ទំហំ​ទឹក​ប្រាក់​រហូតដល់ ៥០ម៉ឺនដុល្លារ​សហរដ្ឋអាមេរិកសម្រាប់មូលនិធិនេះ៕