អាជ្ញាធរខណ្ឌដូនពេញ បន្តចុះបិទទីតាំងអាជីវកម្ម ដែលល្មើសនឹងការណែនាំរបស់ក្រសួង

សង្គម​និង​សេដ្ឋកិច្ច

រដ្ឋបាលខណ្ឌដូនពេញ បានចុះ​ពិនិត្យទីតាំង ក្លឹប​កម្សាន្ត​​បារ​បារាំង និង​អាជីវកម្ម​ផ្សេងទៀត​ដែល​ល្មើសនឹង​ការណែនាំ​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ​ ហើយបានសម្រេចបិទអាជីវកម្មចំនួន២ទីតាំង ដែលមាន​ការបើក​ភ្លេងកំដរពេលរាត្រី។​

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សូមចុច Subscribe Telegram oknha_news ដើម្បីទទួលបានព័ត៌មានគ្រប់​សកម្មភាព​ឧកញ៉ា​ អាជីវកម្ម ចែក​រំលែក ជោគជ័យ

លោក សុខ ពេញ​វុ​ធ អភិបាល នៅយប់​ថ្ងៃទី២ ខែមិថុនា ឆ្នាំ​២០២១ ចុះ​ត្រួតពិនិត្យ និង បង្ក្រាប​ទីតាំង​អាជីវកម្ម ហាមឃាត់​រួមមាន​ ក្លឹប​កំសាន្ត​បារ​បារាំង និង​អាជីវកម្ម​ផ្សេងៗ​ទៀត​ដែល​ល្មើស​នឹង​ការណែ​នាំ​របស់​ក្រសួងសុខាភិបាល និង​ក្រសួងទេសចរណ៍ ដើម្បី​ចូលរួម​ការងារ​ប្រយុទ្ធប្រឆាំង​ការរីក​រាល​ដាល​នៃ​ជំងឺ​កូ​វីដ​-១៩ នៅក្នុង​មូលដ្ឋាន ក៏ដូចជា​រក្សារ​បាន​នូវ​សណ្តាប់ធ្នាប់ អនាម័យ និង​សោ​ភណ្ឌ​ភាព​ក្នុង​រាជធានី​ភ្នំពេញ ។

ក្នុង​ប្រតិបត្តិការ​នេះ​ផងដែរ​ ក្រុមការងារ​បានសម្រេច​បិទ​អាជីវកម្ម ភោជនីយដ្ឋាន ដែលមាន​បើក​ភ្លេង​កំដរ នាពេល​រាត្រី ចំនួន​២​ទីតាំង ស្ថិតក្នុង​សង្កាត់​ផ្សារកណ្តាល​ទី​១ និងសង្កាត់​ជ័យជំនះ ដកហូត​សម្ភារៈ​ល្មើស រួមមាន​តុ​ចំនួន២ កៅអី​ចំនួន​១៣ យកមក​រក្សាទុក​នៅរ​ដ្ឋបាល​ខណ្ឌដូនពេញ​៕​