ឧកញ៉ាគួច ម៉េងលី បង្ហាញ​ផ្លូវ សិស្ស​ជាប់បាកឌុប រៀន​ឲ្យ​ជោគជ័យ

ជុំវិញ​ឧកញ៉ា

ក្មួយៗ ដែលប្រឡងបាក់ឌុបហើយ បើចូលមហាវិទ្យាល័យ សុំក្មួយកុំរៀនច្រើនជំនាញក្នុងពេលតែមួយ។ លោក ឧកញ៉ា បាន​លើក​ឡើង​ថា កាលពីប៉ុន្មានឆ្នាំមុន មានក្មួយៗមួយចំនួន ពេលដាក់ពាក្យចូលមកធ្វើការនៅក្រុមហ៊ុនខ្ញុំ ខ្ញុំពិនិត្យឃើញថា ក្មួយៗខ្លះ មានសញ្ញាបត្រកម្រិតបរិញ្ញា រហូតដល់ទៅបី ក្នុងពេលតែមួយ។ សម្រាប់អ្នកដទៃ គេប្រហែលជាសរសើរ ចំពោះក្មួយដែលមានសញ្ញាបត្រច្រើន តែសម្រាប់ខ្ញុំ ខ្ញ្ញុំមិនទាន់យល់ស្របតាមគំនិតនេះទេ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព


និយាយនេះ មិនមែនមានន័យថា ខ្ញុំបដិសេធ ឬមិនឱ្យតម្លៃសញ្ញាបត្រទេ តែខ្ញុំយល់ថា ការមានសញ្ញាបត្រ ច្រើនក្នុងពេលតែមួយ មានន័យថា ចំណេះដឹងមិនពេញលេញ ព្រោះជាទូទៅ ខួរក្បាលមនុស្សមិនអាចសុទ្ធតែទទួលបានល្អទេ។ ដូច្នេះ នៅទីនេះ ខ្ញុំសំណូមពរថា បើប្រឡងបាក់ឌុបហើយ ទោះធ្លាក់ឬជាប់ ក្មួយគួររៀនបន្តទៅមហាវិទ្យាល័យទៀត កុំរៀនថ្នាក់ទី១២ឡើងវិញ នាំឱ្យខាតឆ្នាំ ខាតពេលតែក៏កុំរៀនច្រើនជំនាញ ឬច្រើនសញ្ញាបត្រក្នុងពេល(ឆ្នាំ)តែមួយដែរ ព្រោះការរៀនច្រើនជំនាញ ឬច្រើនសញ្ញាបត្រក្នុងពេលតែមួយ មិនធ្វើឱ្យក្មួយរៀនបានជ្រៅជ្រះ ឬបានឆ្អិនល្អនោះទេ គឺស្មើនឹងក្មួយរៀនច្បោលៗ យកសញ្ញាបត្រ ឬស្មើនឹងក្មួយយកលុយទៅទិញសញ្ញាបត្រដូច្នោះដែរ។

ន័យរបស់ខ្ញុំគឺចង់បញ្ជាក់ថា បើក្មួយៗរៀននៅថ្នាក់មហាវិទ្យាល័យ លើជំនាញអ្វីមួយ ក្មួយត្រូវរៀនឱ្យឆ្អិន តែលើជំនាញ ដែលយើងចង់រៀននោះ ពីថ្នាក់បរិញ្ញាបត្ររង ឬបរិញ្ញាបត្រ រហូតថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ (អនុបណ្ឌិត ) និងបណ្ឌិត។ មានន័យថា បើរៀនច្បាប់ គឺត្រូវរៀនច្បាប់ មួយមុខបានហើយ ហើយត្រូវ រៀនបន្តរហូតដល់បណ្ឌិត បើរៀនផ្នែកកសិកម្មក៏ដូចគ្នា។ គួរកុំរៀនបែបច្បោលៗ ដូចជារៀនច្បាប់មិនទាន់ចប់ផង ទៅរៀនពេទ្យ។ រៀនពេទ្យមិនទាន់ចប់ផង ទៅរៀនកសិកម្ម រៀនបែបនេះ បើនៅបរទេស ឬប្រទេសជឿនលឿន គេមិនឱ្យតម្លៃទេ គេថា យើងជាមនុស្សស្រឡាញ់តែសញ្ញាបត្រ៕

(កំពង់ចាម ថ្ងៃទី៧ ខែកញ្ញា ២០១៩)

ខ្លឹមសារ​ទាំង​ស្រុង ដោយ​ឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី

220 Shares