ធ្លាប់​ឃើញ​​ឧកញ៉ា​សៀង ចាន់ហេងស្ទូងឬអត់ ​តោះ​​ទៅ​ទស្សនា​​ទាំង​អស់​គ្នា!

ជុំវិញ​ឧកញ៉ា

ថ្មីៗ​នេះ លោកជំទាវឧកញ៉ាបណ្ឌិត សៀង ចាន់ហេង អគ្គនាយក​ក្រុមហ៊ុន ហេង អភិវឌ្ឍន៍​បាន​ដឹក​នាំ​ពុទ្ធបរិស័ទ​និង​ក្រុម​ការងារ​​​ជា​ច្រើន​រូបចុះ​ជួយ​ស្ទូង​ស្រូវ​ប្រជាជន​ពលរដ្ឋ ក្នុង​ភូមិ​១ នៃ​ទឹកដី ខេត្ត​កំពង់​ស្ពឺ។ នេះ​បើ​តាម​ការ​បង្ហោះ​លើ​​Facebook Page ផ្លូវ​ការ​របស់​លោក​ជំទាវ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

តាមរយៈ​​ Facebook Page”លោកជំទាវឧកញ៉ាបណ្ឌិត សៀង ចាន់ហេង” អម​រូប​ភាព​ស្ដី​ពី​សកម្មភាព​ជា​ច្រើន​សន្លឹក​បាន​សរសេរ​យ៉ាង​ដូច្នេះ​ថា (សូមកម្លាំងចិត្ត មួយមកបងប្អូនខេត្តកំពង់ ចុះជួយស្ទូងប្រវាស់ដៃជាមួយបងប្អូននៅភូមិបន្ទាយរការ ឃុំក្រាំងដីវ៉ាយ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ។) ដោយ​​​មិន​បរិយាយ​ច្រើន​oknha.newsសូម​នាំ​មិត្ត​អ្នក​អាន ទៅ​ទស្សនា​សកម្មភាព​លោក​ជំទាវ​ឧកញ៉ា បណ្ឌិត ស្ទូង​ទាំង​អស់​គ្នា៕