រដ្ឋាភិបាលត្រៀមផ្ទៃដីជិត៣ម៉ឺនហិកតានៅក្រុងបូកគោដើម្បីរៀបចំអភិវឌ្ឍន៍ជាទីក្រុងឆ្លាតវៃ

សង្គម​និង​សេដ្ឋកិច្ច

រដ្ឋត្រៀមផ្ទៃដីជិត ៣ម៉ឺនហិកតា នៅក្រុងបូកគោដើម្បីរៀបចំអភិវឌ្ឍន៍ជាទីក្រុងឆ្លាតវៃ នេះបើតាមក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៅថ្ងៃទី១៧ ខែមិថុនា នេះ បានចេញអនុក្រឹត្យស្ដីពីការដាក់ឱ្យប្រើប្រាស់ប្លង់គោលប្រើប្រាស់ដីគម្រោងអភិវឌ្ឍក្រុងបូកគោ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សូមចុច Subscribe Telegram oknha_news ដើម្បីទទួលបានព័ត៌មានគ្រប់​សកម្មភាព​ឧកញ៉ា​ អាជីវកម្ម ចែក​រំលែក ជោគជ័យ

យោងតាមប្លង់គោលប្រើប្រាស់ដីគម្រោងអភិវឌ្ឍក្រុងបូកគោចក្ខុវិស័យឆ្នាំ២០៣៥ ផ្ទៃដីជិត៣ម៉ឺនហិកតា ដែលមានទីតាំងស្ថិតក្នុងឧទ្យានជាតិព្រះមុនីវង្សបូកគោ នៃភូមិសាស្រ្តខេត្តកំពត ខេត្តព្រះសីហនុ និងខេត្តកំពង់ស្ពឺ នឹងត្រូវយកមកអភិវឌ្ឍន៍ ក្នុងគោលដៅធានាការគ្រប់គ្រង និងអភិវឌ្ឍន៍ក្រុងបូកគោប្រកបដោយចីរភាព។ ផ្ទៃដីនេះស្មើនឹង១៨%នៃផ្ទៃឧទ្យានជាតិព្រះមុនីវង្សបូកគោទំហំជាង១៥ម៉ឺនហិកតា។

គម្រោងអភិវឌ្ឍក្រុងបូកត្រូវបានបែងចែកជា៨ទីតាំងធំៗ ដែលនឹងត្រូវរៀបចំអភិវឌ្ឍន៍ជាទីក្រុងឆ្លាតវៃ និងទេសចរណ៍ប្រវត្តសាស្រ្ត និងធម្មជាតិ។

គួររម្លឹកថា កាលពីខែមីនា ឆ្នាំ២០២១ រាជរដ្ឋាភិបាលកម្ពុជា បាន​សម្រេច​បង្កើត​តំបន់​បូកគោ​នៃ​ខេត្តកំពត​ជា​ក្រុង​បូកគោថ្មី​ដោយ​ត្រូវ​កាត់​យក​ឃុំ​ចំនួន​ ៣ ​ចេញ​ពី​ស្រុក​ទឹកឈូ ខេត្តកំពត គឺ​ឃុំ​បឹងទូក ឃុំ​កោះតូច និង​ឃុំ​ព្រែកត្នោត ដើម្បី​ឱ្យមាន​ភាពងាយស្រួល​ក្នុង​ការគ្រប់គ្រង និង​ការអភិវឌ្ឍ​ឱ្យ​កាន់តែ​មាន​ការរីកចម្រើន​បន្ថែមទៀត​។

ក្រុងថ្មីនេះនឹងកាន់កាប់​ដី​ប្រហែល៥ភាគរយ​នៅក្នុង​ឧទ្យាន​ជាតិ​បូកគោ ឬ​ប្រហែល ៩.០០០ ហិកតា​៕