ទឹកដោះគោខ្មែរ Kirisur គ្រប់​ហាងទៅ​ទិញ​មិនទាន់​ដឹងតែ​ដាច់ស្តុក​ សឹង​តែ​មិន​លស់ពេល

សង្គម​និង​សេដ្ឋកិច្ច

នៅគ្រប់ផ្សារទំនេីបធំៗនៅភ្នំពេញ​ មិនទាន់បានកន្លះឆ្នាំផង​ទឹកដោះស្រស់ក្នុងស្រុកKirisur សុីដាច់គេហេីយ​។ ឮបុគ្គលិកថា​ ទឹកដោះស្រស់មកពីថៃសល់រហូត​ ចំណែកទឹកដោះស្រស់ក្នុងស្រុកយ Kirisur ដាច់ស្តុករហូត​ ។ នេះដោយសារគុណភាព​ ផឹកទៅដូចទឹកដោះស្រស់មែន​ ចំណែកទឹកដោះស្រស់នាំពីក្រៅដូចទឹកៗ​ ហេីយណាមួយផលិតផលក្នុងស្រុកផង​ ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

រាល់ថ្ងៃផលិតផលខ្មែរកេីនឡេីងជាលំដាប់លំដាប់​ ប៉ុន្តែមានតែក្នុងផ្សារទំនេីប​ ខណៈ​ផ្សារធម្មតាមិនសូវឃេីញផលិតផលក្នុងស្រុកសោះ​។ តំណាងក្រុមហ៊ុន​ទឹកដោះគោស្រស់Kirisur​បាននិយាយថា​ ដល់ថ្នាក់ផ្គត់ផ្គង់ដល់ផ្សារទំនេីបមិនទាន់​ ហេីយលក់ដាច់តាំងពីមួយថ្ងៃជាង១ពាន់លីត​ ឥឡូវដល់១ម៊ុឺន​លីត។

បើតាមអ្នក​គាំទ្រ​ឈ្មោះ Smeyy បង្ហោះពាក់ព័ន្ធនឹងទឹកដោះគោខ្មែរ​នេះ​ដោយ​ចាប់​អារម្មណ៍ ពេល​ទទួលទាន មានរសជាតិឆ្ងាញ់ និង ក្លិនឈ្ងុយខុសពីធម្មតា មិនឆ្អាប សារធាតុផ្អែម នៅកម្រិតមធ្យម ដែលទទួលទានមិនទ្រលាន់នឹងរសជាតិ !!!និយាយទៅ ដឹងតែឆ្ងាញ់ ប្លែក ខុសពីទឹកដោះគោ ដែលយើងនាំចូលពីក្រៅស្រុក !!ផលិតផលយើង មានគុណភាព អាចសម្រេចបាន ប៉ុន្តែ អាស្រ័យលើផ្នត់គំនិតប្រជាជនយើងថា តើឱ្យតម្លៃលើផលិតផលខ្លួន ឬ បន្តនិយមផលិតផលបរទេស តែប៉ុណ្ណោះ ។

អ្នក​គាំទ្រ​ម្នាក់​ទៀតលើកឡើងថា ខ្ញុំធ្លាប់ជាបុគ្គលិខាងបច្ចែកទេសអគ្គិសនីនៅ កសិដ្ធានគីរីសួរ​ នៅភ្នំតាម៉ៅ​ ទឹកដោះពិតធម្មជាតិ100%​ ហេីយអនាម័យល្អ​ បច្ចែកវិទ្យារបស់អុីស្រាអ៊ែលទាំងអស់​ ហេីយគោរបស់គេមិនមានជំងឺទេដោយសារមានពេទ្យសត្វជំនាញដែលបញ្ចប់ការសិក្សាមកពីអុីស្រាអ៊ែល​នឹងក្នុងស្រុក​ ធានាធម្មជាតិ100%។

ចំណែក​ស្រ៊ៀងសុវណ្ណ ដាវីត និយ​យាយអារម្មណ៍ពិតទៅទិញ10ដង់បានតាម្តងគាត់គឺអស់ស្តុកទៅទាន់គេទិញបានផឹកបើស៊យគឺអត់បានផឹក😂😂រស់ជាតិខុសពីទឹកដោះគោថៃឆ្ងាយមិនថារបស់ថៃbrandអីក៏ដោយ

បើ​តាមប្រភប​ពី​ក្រុមហ៊ុន​ក៏អរគុណសំរាប់ការគាំទ្រទឹកដោះគោស្រស់ 100% Kirisu របស់ខ្មែរ។ សំរាប់ការដែលពួកយើងមិនទាន់អាចឈានដល់ពង្រីកទីផ្សាររបស់ពួកយើងដល់គ្រប់កន្លែងនោះមានហេតុផលដូចជា :១- សង្វាក់ផលិតកម្មរបស់ពួកយើងនៅមានកំរិតទាបជាងតំរូវការទីផ្សាបច្ចុប្បន្ន ដោយសាមានការគាំទ្រខ្លាំងពីប្រជាជនខ្មែរយើង។ ២- Kirisu បានធ្វើការប្រូម៉ូសិនជារៀងរាល់ខែរហូតដល់បច្ចុប្បន្នប្រូម៉ូសិន 2+1 នៅតែបន្តចរាចរណ៍នៅគ្រប់ទីផ្សារទំនើប & មីនីម៉ាត។ ៣- តំរូវការថែរក្សាក្នុងកំរិតស្តង់ដា 4 អង្សារសេទើបអាចរក្សាគុណភាពទឹកដោះគោបានយូរអគុណ សំរាប់ការគាំទ្រពីសំណាក់អតិថិជនទាំងអស់។ ឆ្នាំក្រោយ Kirisu ហ្នឹងបង្កើនសង្វាក់ផលិតកម្មដើម្បីផ្គត់ផ្គង់អោយគ្រប់តំរូវការរបស់អតិថិជន៕