សហគ្រិនស្ត្រីវ័យក្មេងនៅកម្ពុជានឹងទទួលបានអត្ថប្រយោជន៍ជាច្រើនពីសេវាកម្មហិរញ្ញវត្ថុ តាមរយៈធនាគារ វីង និងអង្គការផេក

សង្គម​និង​សេដ្ឋកិច្ច

ធនាគារ វីង របស់មហាសេដ្ឋី គិត ម៉េង បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នារវាងគម្រោងសហគ្រិននារីសកម្ម (WE Act) ដើម្បីគាំទ្រដល់សកម្មភាពអាជីវកម្មរបស់សហគ្រិនស្រ្តីនៅកម្ពុជា កាលពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២១នេះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សូមចុច Subscribe Telegram oknha_news ដើម្បីទទួលបានព័ត៌មានគ្រប់​សកម្មភាព​ឧកញ៉ា​ អាជីវកម្ម ចែក​រំលែក ជោគជ័យ

សហគ្រិនស្ត្រីវ័យក្មេងនៅកម្ពុជានឹងទទួលបានអត្ថប្រយោជន៍ពីសេវាកម្មហិរញ្ញវត្ថុពិសេសដែលជាលទ្ធផលនៃការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នារវាងគម្រោងសហគ្រិននារីសកម្ម (WE Act) ដែលគាំទ្រថវិកាដោយទីភ្នាក់ងារជំនួយអាមេរិក USAID និងអនុវត្តដោយអង្គការផេក (Pact) និង ធនាគារ វីង (ខេមបូឌា) ម.ក ។

តាមរយៈការចុះអនុស្សរណៈនៃការយោគយល់គ្នានេះបានផ្តល់នូវសេវាកម្ម និងផលិតផលហិរញ្ញវត្ថុ ដែលមានតំលៃសមរម្យដើម្បីបង្កើនលទ្ធភាពទទួលបានហិរញ្ញប្បទានសម្រាប់សហគ្រិនស្ត្រីដែលមិនទាន់ទទួលបានសេវាហិរញ្ញវត្ថុគ្រប់គ្រាន់នៅកម្ពុជា ជាពិសេស សហគ្រិនស្ត្រីវ័យក្មេងដែលមានអាជីវកម្មខ្នាតមីក្រូ និងខ្នាតតូច ដែលច្រើនតែមិនត្រូវនឹងលក្ខខណ្ឌរបស់គ្រឹះស្ថានហិរញ្ញវត្ថុ ហើយបានរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរពីវិបត្តិនៃជំងឺរាតត្បាតកូវីដ-១៩៕