វាគ្មិនល្បីៗនិងសហគ្រិនអចលនទ្រព្យច្រើនរូបតែងតាំងជាទីប្រឹក្សាសមាគម CLDA

សង្គម​និង​សេដ្ឋកិច្ច

អ្នកជំនួញ និងវាគ្មិនល្បីៗចំនួន ៨រូបត្រូវបានតែងតាំងជាទីប្រឹក្សាសមាគមអ្នកអភិវឌ្ឍន៍ដីឡូតិ៍កម្ពុជា កាលពីថ្ងៃទី១៦ ខែមិថុនា នេះបើតាមការឲ្យដឹងពីលោកឧកញ៉ា ផន វណ្ណិត អនុប្រធានសមាគមអ្នកអភិវឌ្ឍន៍ដីឡូតិ៍កម្ពុជា និងប្រធានប្រឹក្សាភិបាលក្រុមហ៊ុនអចនទ្រព្យ រាជសន្តុសិត។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សូមចុច Subscribe Telegram oknha_news ដើម្បីទទួលបានព័ត៌មានគ្រប់​សកម្មភាព​ឧកញ៉ា​ អាជីវកម្ម ចែក​រំលែក ជោគជ័យ

ទីប្រឹក្សាដែលត្រូវបានតែងតាំងរួមមាន៖ ១.លោក អោម សេងបូរ៉ា ស្ថាបនិក CEO Master Club ២.លោក អួន សារ៉ាត់ គ្រូបណ្តុះបណ្តាល វិធីសាស្រ្តជោគជ័យ ៣.លោកឧកញ៉ា ឃាង ពុទ្ធី ប្រធានក្រុមប្រឹក្សាភិបាល សមាគមអ្នកជំនាញអចលនទ្រព្យ និងជាប្រធានក្រុមហ៊ុន Property 78 ៤.លោកឧកញ៉ា ម៉ាន់ ចន្ទឌី អគ្គនាយកក្រុមហ៊ុន​ IQI Cambodia ៥.លោក យិន លាងគង់ សហស្ថាបនិក និងជាអគ្គនាយក នៃគេហទំព័រ Propertyarea.asia និង Cambodiafinancialtimes.com. ៦.លោកឧត្តមសេនីយ៍ត្រី អ៉ិន មាន ប្រធានក្រុមជំនួយកិច្ចការសហប្រតិបត្តិការអន្តរជាតិនៃអគ្គលេខាធិការដ្ធាន គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (គ.ជ.ប.ជ) ៧.លោក ឃន ជឺ ស្ថាបនិកបង្កើតគ្រុបតេឡេក្រាមTelegram ជាង២មុឺននាក់ ៨.លោក ទូច ណារិន។

គួររម្លឹកជូនថា សមាគមអ្នកអភិវឌ្ឍន៍ដីឡូតិ៍កម្ពុជា បានបង្កើតឡើងថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២០កន្លងទៅ ហើយបច្ចុប្បន្នលោកឧកញ៉ា ម៉ន សុខា ជាប្រធាន និងមានអនុប្រធាន ព្រមទាំងសមាជិកច្រើនរូបទៀត ដែលប្រមូលផ្តុំដោយអ្នកជំនាញអចលនទ្រព្យ៕