កំពង់ផែស្វយ័តក្រុងព្រះសីហនុដាក់ចេញផែនការអភិវឌ្ឍរយៈពេលវែង ក្រោយឆ្នាំ២០៣០ ដើម្បីពង្រឹង និងពង្រីកសមត្ថភាពនៃការផ្តល់សេវា

សង្គម​និង​សេដ្ឋកិច្ច

កំពង់ផែ​ក្រុងព្រះសីហនុ គឺជា​កំពង់ផែ​អន្តរជាតិ និង​ជា​កំពង់ផែ​ពាណិជ្ជកម្ម​ទឹក​ជ្រៅ​តែមួយគត់​របស់ប្រទេស​​កម្ពុជា ដែលមាន​ផ្ទៃដី​ប្រតិបត្តិ​ការប្រមាណ​១២៥​ហិកតា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

កំពង់ផែរបស់រដ្ឋមួយនេះក៏បានដាក់ចេញផែនការអភិវឌ្ឍរយៈពេលវែង ក្រោយឆ្នាំ២០៣០ ដើម្បីពង្រឹង និងពង្រីកសមត្ថភាពនៃការផ្តល់សេវាជូនអតិថិជន ក្នុងនោះរួមមាន៖ គម្រោងកសាងចំណតកុងតឺន័រទី៤ ប្រវែង១៣០០ម៉ែត្រ x ៥៥០ម៉ែត្រ ចំណតកុងតឺន័រទី៣ប្រវែង ១០៥០ម៉ែត្រ x ៥៥០ម៉ែត្រ ចំណតកុងតឺន័រថភ្លើងប្រវែង២៥០ម៉ែត្រ x ១៧០០ម៉ែត្រ អភិវឌ្ឍតំបន់រដ្ឋបាល និងសេដ្ឋកិច្ច ៥៤ ហិកតា និងតំបន់គយត្រួតពិនិត្យទំនិញប្រវែង៦៥០ម៉ែត្រ x ២០០ម៉ែត្រ។

កន្លងមកកំពង់ផែស្វយ័តក្រុងព្រះសីហនុ មានផែនការអភិវឌ្ឍកំពង់ផែទឹកជ្រៅចំណតកុងតឺន័រជម្រៅ១៤,៥ម៉ែត្រ រយៈពេលខ្លីគឺឆ្នាំ២០១៧-២០២៥ ក្នុងនោះគម្រោងកសាងកំពង់ផ ទឹកជ្រៅចំណតកុងតឺន័រជំហានទីមួយ ប្រវែង៣៥០ម៉ែត្រ ជំហានទីពីរប្រវែង ៣០០ ម៉ែត្រ និងជំហានទីបី ប្រវែង៣០០ម៉ែត្រផងដែរ។

សូមចុច Subscribe Telegram oknha_news ដើម្បីទទួលបានព័ត៌មានគ្រប់​សកម្មភាព​ឧកញ៉ា​ អាជីវកម្ម ចែក​រំលែក ជោគជ័យ

គួរកត់សម្គាល់ផងដែរថា កំពង់ផែស្វយ័តក្រុងព្រះសីហនុ បានចូលទីផ្សារមូលបត្រកម្ពុជា បោះផ្សាយ លក់ភាគហ៊ុន បានបញ្ចុះតម្លៃ១០%នៃតម្លៃសេវាលើកដាក់កុងតឺន័រ និងបានអភិវឌ្ឍចំណតកំពង់ផែពហុ បំណង ដោយឡែកទាក់ទងការងារអាជីវកម្មនិងហិរញ្ញវត្ថុឆ្នាំ២០២០ ធៀបនិងឆ្នាំ២០១៩វិញ កំពង់ផែ ស្វយ័តក្រុងព្រះសីហនុមានទំនិញឆ្លងកាត់ចំនួន ៦ ៦០១ ៨០៤តោន កើនឡើង 0,៨៣% បរិមាណនាវាឆ្លងកាត់មានចំនួន១៥៨២គ្រឿង ថយចុះ៤,៨១% បរិមាណកុងតឺន័រឆ្លងកាត់មានចំនួន៦៤១ ៨៤២ TEUs កើនឡើង០,៤១% និងចំណូលសរុបមានចំនួន ៣១១ ៨១៣ ៧៦៩ ០០០ រៀល ថយចុះចំនួន៧%។

កំពង់ផែស្វយ័ត​ក្រុងព្រះសីហនុ ស្ថិតនៅ​ឈូង​សមុទ្រ​កំពង់សោម​ ដែលជា​កំពង់ផែ​ទឹក​ជ្រៅ​តែមួយគត់​សម្រួល​ដល់​ការដឹកជញ្ជូន​តាម​សមុទ្រ​ដែល​ទទួលបាន​ភាពអនុគ្រោះ​ពី​ធម្មជាតិ ដូចជា​មាន​ជម្រៅ​ទឹក​ជ្រៅ មាន​កោះ​ជារ​បាំង​ខ្យល់ និង​រលក​ធំៗ  ហើយ​ស្ថិត​នៅ​ចំ​ទីតាំង​ដែល​ពុំ​តម្រូវឱ្យ​មាន​ការ​បូម​ស្តារ​ឃ្លង​នាវា​ជាប្រចាំ​ឡើយ ៕