មកស្គាល់ក្រុមហ៊ុន Renaissance Minerals ដែលទទួលបានសិទ្ធិ​វិនិយោគ​លើ​រោងចក្រ​ចម្រាញ់​រ៉ែ​មាស​តម្លៃ ១២០ ​លាន​ដុល្លារ​នៅក្នុង​ខេត្ត​មណ្ឌលគិរី​

សង្គម​និង​សេដ្ឋកិច្ច

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីប្រកាសពីភាពជោគជ័យលើកដំបូងលើការធ្វើអាជីវកម្មរ៉ែមាសរបស់កម្ពុជា ដែលអាចផលិតមាសសុទ្ធបានប្រមាណ ៣តោនក្នុងមួយឆ្នាំ ស្ថិតនៅតំបន់អូរខ្វាវ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សូមចុច Subscribe Telegram oknha_news ដើម្បីទទួលបានព័ត៌មានគ្រប់​សកម្មភាព​ឧកញ៉ា​ អាជីវកម្ម ចែក​រំលែក ជោគជ័យ

បន្ទាប់ពីបានចំណាយពេលអស់រយៈពេលជិត ១៤ ឆ្នាំ ក្នុងការសិក្សាស្វែងរុករក ការសិក្សាវាយតម្លៃសមិទ្ធិភាពសេដ្ឋកិច្ចនៃជម្រកធនធានរ៉ែ កម្ពុជាបានប្រកាសពីការរកឃើញជម្រកធនធានរ៉ែមាស ដែលមានលក្ខណៈឧស្សាហកម្ម នៅតំបន់អូរខ្វាវ ស្រុកកែវសីមាខេត្តមណ្ឌលគិរី ជាលើកដំបូងនៅកម្ពុជា ។ ការសាងសង់ឋបនភ័ណ្ឌ និងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ នៃការដ្ឋានអាជីវកម្មនិងរោងចក្រចម្រាញ់រ៉ែមាស ត្រូវបានចាប់ផ្ដើមពីពាក់កណ្ដាលឆ្នាំ ២០២០ ដោយប្រើប្រាស់ទុនវិនិយោគសរុបប្រមាណ ១២០លានដុល្លាសហរដ្ឋអាមេរិក ហើយត្រូវបានបញ្ចប់និងប្រកាសដាក់ឲ្យដំណើរការជាផ្លូវការដោយ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា។

នេះជាកំណត់ត្រាជាប្រវត្តិសាស្ត្រនៃការចាប់ផ្តើមឧស្សាហកម្មចម្រាញ់រ៉ែមាសជាលើកដំបូងរបស់កម្ពុជា ​​ដែល​បាន​នាំមក​នូវ​លំហូរ​ទុន​វិនិយោគ​ពី​ក្រៅប្រទេស​មក​កម្ពុជា ការបង្កើត​ឱកាស​ការងារ និង​សេដ្ឋកិច្ច ការពង្រីក​នូវ​ពិពិធកម្ម​ខឿន​ឧស្សាហកម្ម​ក្នុងស្រុក និង​ផលប្រយោជន៍​សេដ្ឋកិច្ច សង្គម​ផ្សេងៗ​ទៀត​ជាច្រើន សម្រាប់​ប្រទេស​កម្ពុជា​។

ឧកញ៉ាញូស៍ សូមបង្ហាញសាវតារខ្លីពីក្រុមហ៊ុន រ៉ឺនេសង់ មីនើរ៉ល ដែលទទួលបានសិទ្ធិធ្វើអាជីវកម្មរុករករ៉ែមាសលើកដំបូងនៅកម្ពុជា៖

បង្កើតឡើងក្នុងឆ្នាំ១៩៦៩ ក្រុមហ៊ុន ​Emerald Resources គឺជាក្រុមហ៊ុនរុករក និងចម្រាញ់មាសដ៏ល្បីល្បាញបំផុតមួយនៅ​ក្នុង​ទីក្រុង​ Perth​ ប្រទេស​អូស្រ្តាលី ជាមួយនឹងបទពិសោធន៍ជាង២០ឆ្នាំ ខាងរុករករ៉ែមាសប្រកបដោយភាពជោគជ័យ ឆាប់រហ័ស និងចំណាយថ្លៃដើមតិច នៅក្នុងប្រទេសអូស្រ្តាលី និងប្រទេសជាច្រើនផ្សេងទៀតនៅលើពិភពលោក។ បច្ចុប្បន្ន ក្រុមហ៊ុនមានតម្លៃទីផ្សារ៤៦៣លានដុល្លារ មានភាគហ៊ុនជាង៥០០លានហ៊ុន។

ក្រុមហ៊ុន ​Emerald Resources មានក្រុមវិស្វករ និងភូគព្ភវិទូសមត្ថភាពខ្ពស់ ដែលធ្លាប់បានទទួលជោគជ័យ លើគម្រោងរុករក និងចម្រាញ់រ៉ែមាសនៅក្នុងប្រទេសកំពុងអភិវឌ្ឍជាច្រើនដូចជា គម្រោង Bonikro Gold Project នៅក្នុងប្រទេសកូឌីវ័ Cote d’Ivoire សម្រាប់ក្រុមហ៊ុន Equigold NL និងក្រុមហ៊ុន Regis Resources Ltd។

ក្រុមហ៊ុន រ៉ឺនេសង់ មីនើរ៉ល (ខេមបូឌា) លីមីតធីត (Renaissance Minerals (Cambodia) Limited) គឺជាក្រុមហ៊ុនអូស្រ្តាលី ដែលទទួលបានការអនុញ្ញាតឲ្យសិក្សាស្រាវជ្រាវស្វែងរុករករ៉ែមាស អស់រយៈពេលប្រមាណ១៤ឆ្នាំមកហើយ។

ក្រុមហ៊ុន Renaissance Minerals ត្រូវបានចុះបញ្ជីនៅក្រសួងពាណិជ្ជកម្មកម្ពុជា នៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០០៦ ជាក្រុមហ៊ុនឯកជនទទួលខុសត្រូវមានកម្រិត (Private Limited Company) ដែលធ្វើប្រតិបត្តិការលើវិស័យរុករករ៉ែធំជាងគេនៅកម្ពុជា។ ក្រុមហ៊ុននេះកាន់កាប់ភាគហ៊ុន ១០០ ភាគរយដោយក្រុមហ៊ុន Emerald Resources NL ជាក្រុមហ៊ុនចុះបញ្ជីក្នុងផ្សារមូលបត្រអូស្រ្តាលី ASX បង្កើតឡើងមានដើមទុនអន្តរជាតិ។

ក្រុមហ៊ុនបានផ្តួចផ្តើមសកម្មភាពជាច្រើនឆ្ពោះទៅកាន់ការផលិតកម្មរ៉ែ។ ក្រុមហ៊ុននេះបានចុះហត្ថលេខាលើកិច្ចសន្យារ៉ែចំនួន ២៣០ លានដុល្លារជាមួយក្រុមហ៊ុនរ៉ែនិងក្រុមហ៊ុន Civil Australia (Maca) ដើម្បីផ្គត់ផ្គង់ឧបករណ៍រើផែនដីនិងធ្វើសេវាកម្មរ៉ែកិច្ចសន្យានៅគម្រោងមាសអូកាវអស់រយៈពេលជាង ៧ ឆ្នាំ។

ឆ្នាំ២០១៨ ក្រសួងរ៉ែនិងថាមពលបានផ្តល់អាជ្ញាប័ណ្ណធ្វើអាជីវកម្មរ៉ែដល់ក្រុមហ៊ុន Renaissance Minerals (Cambodia) ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Emerald Resources NL ដែលមានមូលដ្ឋាននៅអូស្ត្រាលីដើម្បីទាញយករ៉ែមាសនៅក្នុងខេត្តមណ្ឌលគីរី។

ឆ្នាំ២០២១ រដ្ឋាភិបាលកម្ពុជា អនុញ្ញាតឲ្យអភិវឌ្ឍន៍គម្រោង​វិនិយោគ​លើ​រោងចក្រ​ចម្រាញ់​រ៉ែ​មាស​លក្ខណៈ​ឧស្សាហកម្ម​តម្លៃ ១២០ ​លាន​ដុល្លារ​នៅក្នុង​ខេត្ត​មណ្ឌលគិរី​របស់​ក្រុមហ៊ុន​មាន​មូលដ្ឋាន​នៅ​ប្រទេស​អូស្ត្រាលី Renaissance Minerals (Cambodia) Limited ត្រូវបាន​សម្ពោធ​បើក​ដំណើរការ​ជា​ផ្លូវការ​ហើយ​កាលពីថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២១នេះ ដោយលោក ស៊ុយ សែម រដ្ឋមន្រ្តីក្រសួងរ៉ែនិងថាមពល។

បើតាម​សម្តេចតេជោ ហ៊ុន សែន កម្ពុជា​រំពឹងថា ផលិតផល​មាស​លក្ខណៈ​ឧស្សាហកម្ម​ពី​ជម្រក​រ៉ែ​តំបន់​អូរខ្វាវ​នឹង​ផ្តល់​ចំណូល​ដុល​ជា​មធ្យម​ប្រមាណ ១៨៥ ​លាន​ដុល្លារ ក្នុង ១ ​ឆ្នាំ​ក្នុង​នោះ​ចំណូល​ថវិកាជាតិ​ពី​សួយសារ និង​សារពើពន្ធ​ផ្សេងៗ​មាន ៤០ លាន​ដុល្លារ​ក្នុង ១ ​ឆ្នាំ​។ ថវិកា​នេះ​នឹងត្រូវ​យក​មក​ប្រើ​ក្នុង​ចរន្ត​ថវិកាជាតិ ដើម្បី​អភិវឌ្ឍ​សេដ្ឋកិច្ច និង​សង្គម​៕