មាន​តែ​ប្រទេស​ ៤ និង​កោះ​តៃវ៉ាន់​​ទេ នៅ​មាន​ជើង​ហោះហើរមក​កម្ពុជា​ អំឡុង​ពេល​វិបត្តិ​កូវីដ​

សង្គម​និង​សេដ្ឋកិច្ច

បើ​តាម​ផេក​ផ្លូវការ​របស់​ក្រុមហ៊ុន Cambodia Airport បាន​បញ្ជាក់​ថា កម្ពុជា​​មាន​ជើង​ហោះហើរ​ជា​ប្រចាំ​ទៅ​គោលដៅ​ប្រទេស​ចំនួន ៤ និង​កោះ​តៃវ៉ាន់​ ក្នុង​វិបត្តិ​កូវីដ​ដែល​នៅ​បន្ត​ញាំញីសេដ្ឋកិច្ច​វិស័យ​អាកាសចរ​នេះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ប្រទេស​ទាំង ៤ ដែលនៅបន្ត​មានជើង​ហោះហើរ​មកប្រទេស​កម្ពុជា​មាន​​ចិន សិង្ហបុរី កូរ៉េ​ខាង​ត្បូង វៀតណាម និង​កោះ​តៃវ៉ាន់។

ជើង​ហោះហើរ​ទៅ​កាន់​ប្រទេស​ចិន​មាន​ច្រើនជាង​គេ​ដោយ​ភ្ជាប់​ទៅ​ទីក្រុង​ធំៗ​មាន ប៉េកាំង ឆឹងឌូ ក្វាងចូវ គុនមីង សៀងហៃ សិនជិន និង​សៀមេន។ ចំណែក​ជើង​ហោះហើរ​ទៅ​ប្រទេស​ ៣ ទៀត​មាន​កូរ៉េ​ខាងត្បូង ​វៀតណាម សិង្ហបុរី​សិង្ហបុរី និង​ទីក្រុង​តៃប៉ិ​កោះ​តៃវ៉ាន់។