ល្បឿននៃការងារបង្កបង្កើនផលដំណាំរដូវវស្សាឆ្នាំនេះ សម្រេចបាន ៧៦,០១ភាគរយ

សង្គម​និង​សេដ្ឋកិច្ច

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបង្ហាញពីល្បឿននៃការងារបង្កបង្កើនផលដំណាំរដូវវស្សាឆ្នាំ ២០២១ គិតត្រឹមថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១នេះ សម្រេចបាន ៧៦,០១ ភាគរយ នៃផែនការ (ឆ្នាំមុនសម្រេចបាន ៦៩,២៤ ភាគរយ បើប្រៀបធៀបរយៈពេលដូចគ្នា) រីឯដំណាំសាកវប្បកម្ម និងដំណាំឧស្សាហកម្ម សម្រេចបាន ៧៩ភាគរយ (ឆ្នាំមុនសម្រេចបាន ៧៥ភាគរយ បើប្រៀបធៀបរយៈពេលដូចគ្នា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

I.ល្បឿនការងារបង្កបង្កើនផលស្រូវរដូវវស្សាឆ្នាំ២០២១១

– ការងារដាំដុះ ៖
ក – លទ្ធផលភ្ជួររាស់រៀបចំដីសម្រេចបានចំនួន ២ ១៤៥ ០០៦ហ.ត ក្នុងនោះ ភ្ជួររាស់ដោយគោក្របីចំនួន ៨ ៨៩៨ហ.ត ស្មើនឹង ០,៤១% និងដោយគ្រឿងយន្តចំនួន ២ ១៣៦ ១០៨ហ.ត ស្មើនឹង ៩៩,៥៩% តិចជាងឆ្នាំមុន ២២ ១៨៥ហ.ត។
ខ – សាបបានសរុបចំនួន ៩ ៩៣៩ហ.ត លើសឆ្នាំមុនចំនួន ៣ ៩៨០ហ.ត។
គ – លទ្ធផលស្ទូងនិងព្រោះសម្រេចបានចំនួន ១ ៩៨៣ ០៤៥ហ.ត ស្មើនឹង ៧៦,០១% នៃផែនការ ២ ៦០៩ ០៦៥ហ.ត លើសឆ្នាំមុន ១៩១ ០៨១ហ.ត និងស្រូវតាមប្រភេទរួមមាន៖
– ស្រូវស្រាលចំនួន ៧២៦ ១៧៣ហ.ត លើសឆ្នាំមុន ១៣០ ៨៦៤ហ.ត
– ស្រូវកណ្ដាលចំនួន ៨៨១ ៧៦៥ហ.ត លើសឆ្នាំមុន ៥០ ៥៩៧ហ.ត
– ស្រូវធ្ងន់ចំនួន ៣៣៥ ៧៣៨ហ.ត លើសឆ្នាំមុន ២០ ៩៣៩ហ.ត
– ស្រូវចម្ការចំនួន ១៧ ៨៧១ហ.ត លើសឆ្នាំមុន ១៨៩ហ.ត
– ស្រូវទ្បើងទឹកចំនួន ២១ ៤៩៨ហ.ត តិចជាងឆ្នាំមុន ១១ ៥០៨ហ.ត។

II.ល្បឿនការងារបង្កបង្កើនផលដំណំាសាកវប្បកម្មនិងដំណំាឧស្សាហកម្មរដូវវស្សាឆ្នាំ២០២១
ក-ផ្ទៃដីដំណំាសាកវប្បកម្ម (ពោតស ដំឡូងជ្វា បន្លែគ្រប់មុខ ម្ទេស ឪឡឹក) អនុវត្ដបានចំនួន ៤៣ ២០២ហ.ត ស្មើនឹង ៨០,៤៧ ភាគរយនៃផែនការ ៥៣ ៦៨៦ហ.ត តិចជាងឆ្នាំមុន ៦៩០ហ.ត។
ខ-ផ្ទៃដីដំណំាឧស្សាហកម្ម (ពោតក្រហម ដំឡូងមី សណ្តែកបាយ សណ្តែកដី សណ្តែកសៀង ល្ង អំពៅ ក្រចៅ ឈូក) អនុវត្ដបានចំនួន ៦៤៩ ៦៩៦ហ.ត ស្មើនឹង ៧៩,២៣ភាគរយនៃផែនការ ៨១៩ ៩៨៩ហ.ត លើសឆ្នាំមុន ៤ ១៨៥ហ.ត។

ទន្ទឹមនឹងនេះ ក្រសួងបានណែនាំដល់អង្គភាពជំនាញក្រោមឱវាទរួមទាំងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រាជធានី ខេត្តទាំងអស់ឱ្យខិតខំជំរុញប្រជាកសិករក្នុងការរៀបចំដី ភ្ជួររាស់ សាប ព្រោះ តាមបច្ចេកទេសកសិកម្មសមស្រប ដើម្បីឲ្យទាន់រដូវកាលដាំដុះ។

លើសពីនេះទៀត ក្រសួងក៏បានជំរុញឱ្យអង្គភាពជំនាញបន្តចុះពិនិត្យតាមដានសុខភាពសត្វ ការអន្តរាគមន៍ចុះចាក់ថ្នាំការពារជំងឺឆ្លងសត្វ ដោយបង្កើនការចាក់វ៉ាក់សាំងការពារជំងឺឆ្លងសត្វផ្សេងៗ ជាពិសេសទប់ស្កាត់ចលនាសត្វដោយខុសច្បាប់នៅតាមបណ្តារាជធានី ខេត្តជាប់ជាប្រចាំ រួមទាំងបទល្មើសជលផល និងព្រៃឈើផងដែរ៕