ក្ដៅ​ណាស់! ស្រី​ស្អាត​ម្នាក់ ព្រលះ​អតីត​ហ្វ្រេសស៊ី មូល សុវណ្ណគីរី ដោយ​ប្រើ​ពាក្យ​ធ្ងន់ៗ​មែន​ទែន

កម្សាន្ត

រឿង​រ៉ាវ​ហែក​ហួរ​គ្នា​មួយ​ពាក់​ព័ន្ធ​នឹង​លោក មូល សុវណ្ណ​គីរី បាន​ធ្លាយ​ចេញ​ព្រឹក​មិញ​នេះ ដោយ​ត្រូវ​នារី​វ័យ​ក្មេង និង​ស្រស់​ស្អាត​ម្នាក់​ចេញ​មក​បក​អាក្រាត​ថា អតីត​ហ្វ្រេសស៊ី​រូប​នេះ ជា​មនុស្ស​បោក​ប្រាស់​ស្រី​ៗ ដើម្បី​តែ​ចិញ្ចឹម​ជីវិត​ខ្លួន​ឯង និង​បាន​ប្រើ​ពាក្យ​ធ្ងន់​ៗ​មួយ​ចំនួន។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

គណនី​ហ្វេសប៊ុក​ដែល​ឈ្មោះ Je Ka បាន​បញ្ចេញ​អំពី​រឿង​នេះ ធ្វើ​ឲ្យ​មាន​ការ​ភ្ញាក់​ផ្អើល​នៅ​ព្រឹក​មិញ​នេះ​នៅ​លើ​បណ្ដាញ​សង្គម ដោយ​ក្នុង​ខ្លះ​ជឿ ខ្លះ​ទៀត​នៅ​មាន​មន្ទិល។ ដោយ​មាន​ប្រើ​ពាក្យ​ធ្ងន់​ៗ​ដល់​ថ្នាក់ “អា មឹង” ផង គណនី​ដែល​ដាក់​រូប Profile ជា​ស្រី​ស្អាត​វ័យ​ប្រមាណ ២០​ឆ្នាំ ដែល​មិន​ទាន់​ដឹង​ពួក​គេ​មាន​ទំនាក់ទំនង​ស៊ី​ជម្រៅ​នឹង​គ្នា​ប៉ុណ្ណា​នោះ បាន​សរសេរ​បក​អាក្រាត​ថា សុវណ្ណ​គីរី គឺ​ជា​មនុស្ស​បោក​ប្រាស់ ដោយ​បាន​បោក​ប្រាស់​រូប​នាង​ម្ដង​ជា​ពីរ​ដង ទៅ​មាន​អ្នក​ថ្មី ក្នុង​នោះ​នាង​ថែម​ទាំង​ចាប់​បាន​ភស្តុតាង​ថែម​ទៀត ប៉ុន្តែ​តារា​ប្រុស​នៅ​តែ​ប្រកែក។

កាន់​តែ​ធ្ងន់ ប្រភព​ពី​ហ្វេសប៊ុក​ខាង​លើ បាន​សរសេរ​ពាក្យ​ធ្ងន់​ៗ​ថា “ម៉ា​អា​ថោក​ទាប​ដើរ​បោក​តែ​ស្រី រស់​ដោយ​សារ​តែ​ស្រី”។ ម្ចាស់​សំណេរ​នៅ​បាន​ស្នើ​ឲ្យ​ប្រិយមិត្ត​ជួយ​ចែក​ចាយ​ព័ត៌មាន​នេះ​បន្ត​អំពី​អ្វី​ដែល​នាង​បាន​បក​អាក្រាត សុវណ្ណ​គីរី។

យ៉ាង​ណា មិន​ទាន់​ដឹង​ច្បាស់​នៅ​ឡើយ​ថា សាច់​រឿង​ខាង​លើ​មាន​ដើម​ចម​យ៉ាង​ណា ហើយ​ថា គណនី​ហ្វេសប៊ុក Je Ka ខាង​លើ​នេះ ជា​គណនី​ពិត ឬ​ក៏​អត់​នៅ​ឡើយ។ បន្ថែម​ពី​លើ​នេះ សាមី​ខ្លួន​ខាង​ប្រុស នៅ​មិន​ទាន់​អាច​ភ្ជាប់​ទំនាក់ទំនង​ដើម្បី​សុំ​ការ​អធិប្បាយ​លើ​ករណី​ខាង​លើ​នៅ​ឡើយ។

មូល សុវណ្ណគីរី គឺ​ជា​អតីត​ហ្វ្រេសស៊ី​ឆ្នាំ ២០០៥ ដែល​បន្ទាប់​ពី​ទទួល​បាន​ការ​ចាប់​អារម្មណ៍​តាម​រយៈ​ការ​ថត MV ជា​ច្រើន​នា​ពេល​នោះ លោក​ក៏​បាន​ស្ងប់ស្ងាត់​ពី​សិល្បៈ។ ក្រោយ​មក​ក៏​លឺ​ដំណឹង​ថា លោក​បាន​ចូល​បម្រើ​ការងារ​នៅ​ផលិតកម្ម​សាន់ដេ ក្នុង​នាម​ជា​ទី​ប្រឹក្សា​ផលិតកម្ម។

នៅ​ក្នុង​ការងារ​ថ្មី គេ​ក៏​មិន​សូវ​ឃើញ​លោក​លេច​មុខ​លេខ​មាត់​ក្នុង​សិល្បៈ​ច្រើន​ដែរ ហើយ​បន្តិច​ម្ដងៗ ក៏​ស្ងាត់​មក​ដល់​បច្ចុប្បន្ន និង​ទើប​តែ​ព័ត៌មាន​ពី​លោក​ក្រោយ​ពី​ត្រូវ​នារី​ម្នាក់​ចេញ​មក​បក​អាក្រាត និង​ជេរ​ប្រមាថ​ដោយ​ពាក្យ​អសុរោះ​ដូច្នេះ។ យ៉ាង​ណា សាច់​រឿង​ពី​ក្រោយ​រឿង​យ៉ាង​ណា មិន​ទាន់​ដឹង​នៅ​ឡើយ៕

ប្រភព៖ news.sabay.com.kh