ASUS Vivobook S15សេរីS531​ប្រកាស​ដាក់​លក់​លើ​ទីផ្សារ​កម្ពុជា

សង្គម​និង​សេដ្ឋកិច្ច

ក្រុមហ៊ុនASUSបាន​បើ​កលក់​Laptopជំនាន់ថ្មី ​របស់​ខ្លួនជាផ្លូវការ​ហើយ គឺ Vivobook S531 កាល​ពី​រសៀល​​ថ្ងៃ​ទី២២ ខែកញ្ញា ឆ្នាំ២០១៩​នៅផ្សារ​ទំនើប​អ៊ីអន​ម៉លសាខាទី១។



Vivobook S15គឺជាLaptop គឺ​ជា​ម៉ូដែល​ចុង​ក្រោយ​ដែល​មាន​ទំនើប​ស៊ីវិល័យ​បំផុត​ដែលបាន​បង្កើត​ឡើងស្របតាមភាពជឿនលឿននិងតម្រូវការរបស់ យុវវ័យ​សម័យ​ថ្មី មា​នជម្រើសពណ៌​ចម្រុះ​ស្អាតប្លែកភ្នែកចំនួន៥ពណ៌ផ្សេងៗគ្នាដូចជា ពណ៌បៃតងស្លែរ ពណ៌ផ្កាឈូក ពណ៌ខៀវ ពណ៌ខ្មៅ និង​ ពណ៌ទឹកប្រាក់។


សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

បើ​តាម​​ការ​ពន្យល់​ពី​ដំណាង​ក្រុមហ៊ុនVivobook S15​ផ្ទៃខាងលើផលិតដោយលោហៈមានរចនាបទ​ប្លែក​ស្អាតអមទៅដោយ Logo ASUS Vivobook នៅខាងកៀន និងមានរន្ធចេញខ្យល់ប្រសើរជាងមុន និងមាន​Speakers​នៅចំហៀង​នៃសម្បក​ខាង​ក្រោម​ ជាមួយនឹងបច្ចេកវិទ្យាErgoLift​ត្រជៀកLaptop​រុញ​ឡើង3.5°ដែលជំនួយដល់ការ​Typing​អោយមានភាពងាយស្រួល។ លេបថបនេះមានទម្ងន់ស្រាលត្រឹមតែ 1.8KG ងាយស្រួល​ដាក់ចូល​កាបូប​យកតាមខ្លួន មិនធំពេកក្នុងការយួរនិងយកទៅណាមកណា។



លេបថបនេះមានបច្ចេកវិទ្យា Four-sided NanoEdge Display ដែលផ្តល់ទំហំអេក្រង់ធំគ្មានគែម សឹងតែ88%នៃផ្ទៃLaptopទៅហើយគឺគែមមានប្រវែងខ្លីត្រឹមតែ5.2mmដែលជួយទៅដល់បទពិសោធន៍នៃការសម្លឹងទៅលើអេក្រង់របស់អ្នកអោយកាន់តែប្រសើរឡើង។ លេបថបនេះត្រូវបានបំពាក់CPU Core I7-8565U (Turbo Boost ដល់ទៅ 4.6GHz) និង​ Core I5-8265 (Turbo Boost ដល់​ទៅ​3.9GHz​)​ ​ជំនាន់​ទី8 និង GPUដាច់ របស់ក្រុមហ៊ុនNVIDIA GeForce MX250​ ដែលមានអង្គចង​ចាំប្រភេទ​PCIe SSD​ទំហំដល់ទៅ1TB។




វាក៏ជាលេបថបដំបូងដែលបំពាក់បច្ចេកវិទ្យាInfrared (IR) Camera ដែលយើងអាចLog-in​ដោយមិន​ប្រើដៃយ៉ាងមានសុវត្ថិភាពជាមួយនឹងWindow Hello ដោយគ្រាន់តែក្រឡេកមើលទៅលើលេបថប និង បច្ចេកវិទ្យា Wi Fi 6 (802.11ax)ដែលមានល្បឿនលឿនជាងបច្ចេកវិទ្យាWi Fi 5ដល់ទៅ៣ដង ហើយបច្ចេកវិទ្យានេះផ្ទុកនូវNetwork កាត់បន្ថយភាពស្ទក់យឺត75%ដែលជួយដល់ការផ្ទេរវីឌីអូ4K ដែលជួយទៅដល់អ្នកដែលមានអាជីបជាVideo Editor។



លើសពីនេះលេបថបមួយនេះបំពាក់ជាមួយនឹងប្រព័ន្ធ​សម្លេង​របស់បច្ចេកវិទ្យាHarmon Kardonដែលផ្តល់គុណភាពសម្លេងខ្ពស់ ល្អ បាស់បុកខ្លាំង លើសពីលេបថបដ៏ទៃ។សម្រាប់ប្រិយមិត្ត​ដែល​ទន្ទឹងរងចាំការមកដល់នៃលេបថបVivobook S15នេះ ក្រុមហ៊ុនASUSគឺមានលក់​នៅក្នុងទីផ្សារប្រទេសកម្ពុជាចាប់ពីថ្ងៃនេះតទៅហើយ។

គួរបញ្ជាក់ផងដែរថាកាលពីថ្មីៗនេះក្រុមហ៊ុនASUS​ក៏​ធ្លាប់​បានប្រកាសដាក់​បង្ហាញ​Laptop​ជំនាន់ថ្មី​សេរី​Vivobook S531​ក្នុងកម្មវិធីComputexនៅក្នុងទីក្រុងតៃវ៉ាន់កាល់​ពីថ្ងៃទី២៧ខែឧសភាឆ្នាំ២០១៩​កន្លងទៅនេះ ​ដោយ​ទទួល​បាន​ការ​ចាប់​អារម្មណ៍​​ជា​ខ្លាំង​​លើ ឆាក​អន្តរជាតិ។